Monday, February 5, 2018

អង្គ ៣ របស់ពស់


- លូនវារទៅដោយដើមទ្រូង ។
- លូនទៅប្រទះនឹងដើមស្មៅ ក៏គេចចេញឲ្យផុតពីដើមស្មៅ ។
- ប្រទះនឹងមនុស្ស ក៏កើតសេចក្ដីក្ដៅក្រហាយ  ចិត្តភិតភ័យ គិតតែគេចចៀសឲ្យផុតទៅ ។
          ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៣ ប្រការ គឺ៖
- ត្រាច់ទៅដោយប្រាជ្ញា វៀរចាករបស់ដែលមិនមែនជាលក្ខណៈចំរើន​តែរបស់ដែលជាលក្ខណៈ គឺព្រះត្រៃលក្ខណ៍ ។
- វៀរចាកទុច្ចរិត ។
- ជួនជាកើតសេចក្ដីត្រិះរិះទៅក្នុងវិតក្តខុសហើយ ក៏កើតសេចក្ដីមិនពេញចិត្តខ្លួនឯង មានសេចក្ដីក្ដៅក្រហាយស្ដាយក្រោយ ហើយផ្លាស់ចិត្តគំនិត មកត្រិះរិះក្នុងកុសលវិតក្កវិញភ្លាម ជាអ្នកមិនប្រមាទ ព្រោះយប់ថ្ងៃកន្លងទៅហើយ មិនត្រឡប់មកវិញឡើយ ៕

No comments:

Post a Comment