១-
ទ្រទ្រង់ផ្លែនិងផ្កា ។
២-
ឲ្យពួកមនុស្សចូលអាស្រ័យម្លប់បាន ។
៣-
មានម្លប់ផ្សាយចេញទៅជានិច្ច មនុស្សចូលទៅអាស្រ័យបានគ្រប់គ្នាមិនរើសមុខ ។
ប្រៀដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៣ ប្រការ គឺ៖
១-
ទ្រទ្រង់នូវផលគឺវិមុត្តិ និងផ្កាគឺសាមញ្ញផល ។
២-
កាលបើមានភ្ញៀវចូលមករក ក៏ទទួលរាក់ទាក់ ដោយអាមិសប្បដិសណ្ឋារៈ និងធម្មប្បដិសណ្ឋារៈ ។
៣-
មានសេចក្ដីស្មើភាគ ប្រាសចាកអគតិ ៤ ប្រការ មានការលំអៀងព្រោះស្រឡាញ់ជាដើម
ចំរើនមេត្តាភាវនាដល់សព្វសត្វទូទៅស្មើភាគគ្នា ៕
No comments:
Post a Comment