១-
ទ្រង់ថែរក្សាទឹកចិត្តរបស់ប្រជាជន ដោយសង្គហវត្ថុ ៤ ប្រការ មានការឲ្យទានជាដើម ។
២-
ពួកចោរជាសត្រូវនឹងផែនដីមិនមានកើតឡើងក្នុងរាជអាណាចក្រឡើយ ។
៣-
តែងទ្រង់ពិចារណាអំពីសេចក្ដីល្អអាក្រក់
ទ្រង់ណែនាំប្រជានុរាស្ត្រទាំងផែនដីដ៏ធំទូលាយ
មានមហាសមុទ្រជាទីបំផុត ឲ្យប្រតិបត្តិតាមគន្លងធម៌ ។
៤-
ទ្រង់ចាត់ការគ្រប់គ្រងការពាររាជអាណាចក្រយ៉ាងម៉ឺងម៉ាត់
ឲ្យមានអារក្ខាទាំងខាងក្នុងទាំងខាងក្រៅ ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៤ ប្រការ គឺ៖
១-
ថែរក្សាទឹកចិត្តរបស់បរិស័ទ អនុគ្រោះបរិស័ទឲ្យមានចិត្តសប្បាយរីករាយ ។
២-
កាមវិតក្ក ព្យាបាទវិតក្ក វិហិង្សាវិតក្ក ដូចជាខ្មាំងសត្រូវ
មិនមានកើតឡើងក្នុងសន្តានចិត្តឡើយ ។
៣-
តែងពិចារណាជម្រុះដុសខាត់កាយកម្ម វចីកម្ម មនោកម្មសព្វៗថ្ងៃថា យប់ថ្ងៃដែលកន្លងទៅ
មានបើប៉ះពាល់ដោយហេតុទាំង ៣ នេះខ្លះឬទេ?
៤-
តាំងប្រុងស្មារតី ដូចជានាយទ្វារឲ្យនៅចាំប្រាបប្រាម
កងកិលេសទាំងខាងក្នុង ទាំងខាងក្រៅ ៕
No comments:
Post a Comment