១-
មិនលះបង់ចោលក្រោល ដែលខ្លួនធ្លាប់នៅ ។
២-
លីតែនឹម អួសទាញតែនឹមទៅ ទុកជាធ្ងន់ក៏ដោយ ស្រាលក៏ដោយ ។
៣-
ប្រើធ្មេញទំពារអៀងស្មៅ ឆ្អែតហើយក៏ផឹកទឹក ។
៤-
កាលម្ចាស់បង្ហាត់ឲ្យធ្វើយ៉ាងណាៗ ក៏ធ្វើតាមពាក្យបញ្ជាគ្រប់យ៉ាង ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៤ ប្រការ គឺ៖
១-
មិនលះបង់ចោលឱកាសរបស់ខ្លួន ឧស្សាហ៍ពិចារណារឿយៗ ថាកាយនេះមិនទៀងទេ
មានការបែកធ្លាយខ្ចាត់ខ្ចាយចេញទៅជាធម្មតា ។
២-
សមទានព្រហ្មចរិយធម៌ ប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធផូរផង់ដរាបដល់អស់ជីវិត
ប្រកបដោយសុខខ្លះ ទុក្ខខ្លះក្នុងខណៈផ្សេងៗគ្នា ។
៣-
តាំងចិត្តទទួលយកឱវាទានុសាសនីរបស់ឧបជ្ឈាយាចារ្យ ដោយពេញចិត្តជ្រះថ្លា
និងតាំងចិត្តស្តាប់ធម៌ ។
៤-
តាំងចិត្តទទួលយកឱវាទានុសាសនីរបស់កល្យាណជនគ្រប់ជាន់ គ្រប់ថ្នាក់ ទាំងជាថេរៈ មជ្ឈិម
ឬនវៈ ទាំងជាគ្រហស្ថ ដែលជាពួកឧបាសកឧសិកា ៕
No comments:
Post a Comment