១-
កាលចេញទៅស្វែងរកនេសាទសត្វទ្រាយ មិនមានងងុយដេក ។
២-
តាំងចិត្តទុកតែក្នុងនេសាទសត្វទ្រាយប៉ុណ្ណោះ ។
៣-
ដឹងកាលវេលាក្នុងការនេសាទសត្វទ្រាយ ។
៤-
ឃើញសត្វទ្រាយហើយ ក៏កើតចិត្តត្រេកអរដ៏ក្រៃលែងថា នឹងបានសត្វទ្រាយនោះមក ។
ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ
៤ ប្រការ គឺ៖
១-
ប្រាសចាកថីនមិទ្ធៈ គឺមិនមានចិត្តស្រពោនស្រពន់ងោកងុយ ។
២-
ចងចិត្តទុកក្នុងអារម្មណ៍តែមួយ ដែលអាចឲ្យលុះបានធម៌វិសេសដ៏ទៀងទាត់ ។
៣-
ដឹងកាលនឹងចំរើនសមាធិ និងកាលដែលចេញចាកសមាធិ ។
៤- ជួបប្រទះនឹងអារម្មណ៍ជាទីរីករាយ
ក៏កើតសេចក្ដីសប្បាយចិត្ត នឹងបានសម្រេចគុណវិសេសដ៏ក្រៃលែងឡើងទៅទៀត ៕
No comments:
Post a Comment