Friday, February 9, 2018

អង្គ ៤ របស់ខ្មាន់ធ្នូ


- កាលនឹងបាញ់កូនសរទៅ ក៏ទប់ជើងឲ្យជាប់នឹងផ្ទៃផែនដី តាំងផ្គងជង្គង់ឲ្យនឹងមិនឲ្យកម្រើកញ័រ លើកដងធ្នូឡើងតាំងស្មើនឹងត្រចៀក ស្រលៀងភ្នែកបូញមាត់សំដៅឲ្យត្រង់ទៅ ទើបកើតចិត្តថា នឹងបាញ់ទៅ ។
- ថែរក្សាឈើជំពាមទុក សម្រាប់ពត់កូនសរដែលវៀចកោងឬងឲ្យត្រង់បាន ។
- សម្លឹងផ្ចង់ឲ្យចំទៅទីលំនៅ ។
- ហាត់បាញ់ទាំងក្នុងវេលាព្រឹក ទាំងក្នុងវេលាល្ងាច ។
          ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយអង្គសម្បត្តិ ៤ ប្រការ គឺ៖
- តាំងទប់ជើងគឺវិរិយៈ (សេចក្ដីព្យាយាម) ទុកលើផែនដីគឺសីលឲ្យខ្ជាប់ បំពេញខន្តីនិងសោរច្ចៈមិនឲ្យទ្រេតទ្រោត ដំកល់ចិត្តទុកក្នុងសំវរៈ (សេចក្ដីសង្រួម) កំចាត់បង់នូវទោមនស្ស និងសោមនស្សធ្វើយោនិសោមនសិការទុកក្នុងចិត្ត ផ្គូរផ្គងសេចក្ដីព្យាយាម បិទទ្វារទាំង ៦ ដំកល់ស្មារតីឲ្យខ្ជាប់ ញ៉ាំងសេចក្ដីរីករាយឲ្យកើតឡើងថា អញនឹងសម្លាប់កងកិលេសដោយញាណគឺ កូនសរ ។
- ចំរើនសតិបដ្ឋានដូចជានាយខ្មាន់ធ្នូ ថែរក្សាឈើជំពាមទុក ពត់ចិត្តដែលវៀចកោងឲ្យត្រង់ល្អ ។
- ពិចារណារាងកាយនេះ តាមផ្លូវព្រះត្រៃលក្ខណ៍ គឺសភាពមិនទៀង អត់ទ្រាំបានដោយលំបាក  និងមិនមែនជាកម្មសិទ្ធិជារបស់ខ្លួនអ្នកណានីមួយឡើយ ។
- ដំកល់ចិត្តទុកក្នុងអារម្មណ៍ ឧស្សាហ៍ពិចារណារាល់ពេលព្រឹក ពេលល្ងាច ៕



No comments:

Post a Comment