(បទព្រហ្មគីតិ)
១_ កុលបុត្រប្រមាទ មិនសំអាតអង្គអាត្មា
ភ្លាត់កាយភ្លាត់វាចា ជួយរក្សាក្ដីវិបត្តិ ។
២_ បានជួយការពារ ជួយរក្សាជួយប្រយ័ត្ន
បើធ្វេសក្នុងសម្បត្តិ ជួយប្រយ័ត្នយ៉ាងមុះមុត ។
៣_ បានធ្វើទីពឹង ជាពុំនឹងដល់កុលបុត្រ
គ្រាមានភ័យតក់ស្លុត មិនរន្ធត់រត់ចោលគ្នា ។
៤_ មិនបានលះបង់ យកតែអង្គឯកអាត្មា
វិបត្តិជួយរក្សា ក្នុងគ្រាណាដែលតក់ស្លុត ។
៥_ រាប់អានកូនចៅ នូវអស់ផៅពង្សកុលបុត្រ
ដោយចិត្តស្នេហាផុត ត្រកូលបុត្រឥតសល់ឡើយ ៕
ដ.ដ.ទំ.៤០២
No comments:
Post a Comment