Friday, March 2, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៨)



ពេលណាដែលយើងទៅណាមកណា ដើរទៅជំពប់ដុំថ្ម ឬត្រូវបន្លាមុត ត្រូវមែកឈើវាត់ត្រូវ កុំទៅបន្ទោសវាធ្វើអី ព្រោះវានៅស្ងៀមទ្រឹងមួយកន្លែងនោះមកយូរហើយ ខ្លួនយើងទៅវិញទេដែលទៅប៉ះពារជាន់ជំពប់លើវា ។ ក្នុងដំណើរនេះដូចគ្នា និងលោកដែលមានសភាពយ៉ាងនេះមកយូរហើយ គឺសភាពប្រែប្រួលទៅជាធម្មតា ចិត្ត យើងទៅវិញទេ ដែលទៅតោងប្រកាន់ចង់ឲ្យអ្វីគ្រប់យ៉ាងប្រព្រឹត្តទៅតាមចិត្តយើង បើមិនបានទៅតាមចិត្តយើងចង់ យើងក៏កើតទុក្ខភ្លាមឡើង បែបនេះត្រូវបន្ទោសចិត្តរបស់យើងមុន នឹងទៅបន្ទោសរឿងដទៃ ថាវាជាមូលហេតុនៃសេចក្ដីទុក្ខ កុំអាលទៅបន្ទោសលោក អ្នកដទៃ ឬរឿងដទៃថា ជាតួអង្គបង្កឡើងឲ្យសោះ ៕


No comments:

Post a Comment