Tuesday, March 6, 2018

ការមិនក្បត់មិត្ត ការមិនប្រទូស្តចំពោះកល្យាណមិត្ត រមែងបានផលតបស្នង១០យ៉ាងដែលអ្នកមិនធ្លាប់ដឹង!



. បុគ្គលណាមិនទ្រុស្តកល្យាណមិត្តទាំងឡាយ មានព្រះពុទ្ធជាដើម បុគ្គលនោះទោះបីចេញពីផ្ទះរបស់ខ្លួនទៅទីណាៗ ក៏រមែងជាអ្នកមានភស្សាហារ (ចំណីសម្រាប់បរិភោគ) ច្រើន មនុស្សទាំងឡាយតែងចិញ្ចឹមទំនុកបម្រុងជីវិតបុគ្គលនោះ ។
. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្តទាំងឡាយ បុគ្គលនោះកាលទៅកាន់និគមជនបទ ឬរាជធានីណាៗ រមែងមានអ្នកបូជាក្នុងទីនោះៗ ។

. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្តទាំងឡាយ ពួកចោរក្ដី មហាក្សត្រទាំងឡាយក្ដី រមែងមិនគំរាមកំហែងមើលងាយចំពោះបុគ្គលនោះ និងជាអ្នកមិនមានសត្រូវគ្រប់ទីកន្លែង ។

. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្តទាំងឡាយ បុគ្គលនោះរមែងមិនយកកំហឹងចូលក្នុងផ្ទះរបស់ខ្លួន ជាអ្នកត្រូវគេទទួលរាក់ទាក់ក្នុងទីប្រជុំជន និងជាបុគ្គលដ៏ឧត្តមរបស់ពួកញាតិ ។

. បុគ្គលធ្វើសក្ការៈចំពោះមិត្តរមែងត្រូវមិត្តធ្វើសក្ការៈតបវិញ ជាអ្នកគោរពមិត្ត រមែងទទួលបានសេចក្ដីគោរពតបវិញ បុគ្គលមិនទ្រុស្តមិត្ត រមែងទទួលបានការសរសើរ និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ។

. បុគ្គលអ្នកបូជាមិត្ត រមែងទទួលបានការបូជាតបវិញ អ្នកសំពះមិត្ត រមែងទទួលបានការសំពះតបវិញ បុគ្គលមិនទ្រុស្តមិត្ត រមែងបានជួបសរិយានិងកេរ្តិ៍ឈ្មោះល្បីសុះសាយ ។

. បុគ្គលណាមិនទ្រុស្តកល្យាណមិត្តទាំងឡាយ បុគ្គលនោះរមែងរុងរឿងដូចពន្លឺភ្លើង រុងរឿងដូចរស្មីទេវតា ទៅណាមកណា តែងមានសិរីសួស្ដី ។

. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្រ មេគោទាំងឡាយរបស់បុគ្គលនោះ កើតកូនដោយស្រួល ស្រូវស្រែចម្ការច្បារដំណាំរបស់បុគ្គលនោះ រមែងលូតលាស់ដុះដាលបែកគុម្ពទទួលបានទិន្នផលល្អ សម្រាប់ម្ចាស់បរិភោគប្រើប្រាស់តាមតម្រូវការ ។

. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្តទាំងឡាយ ទោះបីធ្លាក់អំពីភ្នំក្ដី អំពីដើមឈើក្ដី ឬក៏ធ្លាក់ចុះទៅក្នុងជ្រោះក្ដី បុគ្គលនោះរមែងបាននូវទីពឹងណាមួយជួយស្រោចស្រង់មិនឲ្យស្លាប់ឡើយ ។

១០. បុគ្គលណាមិនទ្រុស្ដកល្យាណមិត្តទាំងឡាយ សត្រូវទាំងឡាយមិនអាចយកជ័យជំនះលើបាន ប្រៀបដូចដើមជ្រៃមានឫសពួរយ៉ាងមាំ ខ្យល់មិនអាចបក់ដួលរលំបានដូច្នោះដែរ ។

ប្រភព:តេមិយជាតក ពិស្ដារ

No comments:

Post a Comment