ថ្មរមៀល ស្លែមិនកាន់ ហើយមនុស្សប្រឹងប្រែង តែងធ្វើដំណើរទៅមុខជានិច្ច។
ចង់ចេះឱ្យប្រឹងរៀន ចង់មានឱ្យប្រឹងរក។ ចង់ឆ្ងាញ់ឱ្យរកអន្លក់
បើចង់ស្រណុកឱ្យនឿយពីក្មេង។
អ្នករៀន បើឈប់រៀននិងឈប់សិក្សាបន្ថែម គឺនឹងក្លាយទៅជាខ្សោយវិញ។ អ្នកខ្លាំង បើហ៊ានតែបណ្តោយខ្លួនឈប់ប្រឹង
គឺនឹងខ្សោយវិញ។ កាំបិតដែលមិនសំលៀង គឺតែងរិលមុខកាប់មិនមុត។
បើចង់ធ្វើជាមនុស្សខ្លាំង កុំគិតរឿងដែលមនុស្សធម្មតាគិត។
មនុស្សធម្មតាអានសៀវភៅមួយរយទំព័រ ក៏កើតចិត្តយល់ថាវែងណាស់។ មនុស្សខ្សោយ
ធ្វើការ៧-៨ម៉ោងក្នុងមួយថ្ងៃ ក៏កើតចិត្តគិតថាយូរណាស់។ មនុស្សខ្សោយ
រស់នៅក្នុងស្ថានភាពលំបាកបន្តិចបន្តួច ក៏កើតចិត្តយល់ថាវេទនាណាស់។ មនុស្សខ្សោយ
ពិបាកដឹកនាំជីវិតខ្លួនឯងទៅរកជោគជ័យ។ សង្គមដែលមានមនុស្សខ្សោយ
គឺរឹងរឹតតែពិបាកអភិវឌ្ឍ។ អត់អ្វី អាចអត់បាន តែកុំអត់ឆន្ទៈ។ ខ្សោយអ្វីអាចខ្សោយបាន
តែកុំខ្សោយកម្លាំងចិត្ត៕
____
ប.ភ៖
៣៦៥ថ្ងៃ
Oh great! Manny thank!
ReplyDelete