នរណាមិនធ្លាប់មានកំហុស មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ អ្នកខ្លះកែ ហើយអ្នកខ្លះទៀតក៏មិនព្រមកែសោះ ។
ខ្ញុំបានឃើញមនុស្សច្រើននាក់ណាស់
ដែលធ្លាប់ធ្វើខុសកន្លងមក មិនព្រមលះបង់ចោលកំហុសដែលបានដក់ជាប់នៅក្នុងដួងចិត្តវិញ្ញាណរបស់ពួកគេ
នៅតែកើតទុក្ខឥតល្ហែស្ទើរតែមួយជីវិតរបស់ពួកគេទៅហើយ ។
មិនចាំបាច់និយាយពីនរណានោះទេ
និយាយពីខ្លួនខ្ញុំផ្ទាល់តែម្ដងទៅ
ខ្ញុំធ្លាប់ធ្វើខុសនឹងនារីដ៏ល្អប្រពៃម្នាក់
ធ្លាប់ធ្វើឱ្យដំណក់ទឹកភ្នែករបស់គេ ហូរស្រក់ចុះមកដោយមិនអាចលើកអភ័យបាន និងកំហុសជាច្រើនផ្សេងទៀតដែលខ្ញុំធ្លាប់បានធ្វើកន្លងមក
។
សួរថា
ខ្ញុំខុសពិតប្រាកដមែនឬអត់?
ចម្លើយ គឺថា ខ្ញុំខុសពិតប្រាកដមែន ។
ខ្ញុំមានសំនួរជាច្រើន
ដែលតែងតែចោទសួរមកខ្លួនឯងជារៀងរាល់ថ្ងៃថា ហេតុអ្វីក៏ខ្ញុំមិនព្រមបំភ្លេចរឿងអតីតកាលដែលកន្លងហួសចោលឱ្យអស់ពីដួងចិត្តមួយនេះទៅ? ហេតុអ្វីចិត្តនិងវិញ្ញាណនៅតែគិតដល់វាទៀត?
រហូតដល់ថ្ងៃមួយ
ខ្ញុំក៏សម្រេចចិត្តអនុញ្ញាតិឱ្យអ្វីៗវាចាកចេញទៅឱ្យអស់ ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺ
រៀនសូត្រពីកំហុសនោះៗ ទុកជាគ្រូ ទុកជាមេរៀនចាំដាស់តឿនខ្ញុំជានិច្ច ។
អ្វីដែលធ្លាប់ធ្វើខុសហើយ
គឺត្រូវសុំទោស រួចហើយកែប្រែខ្លួនសាជាថ្មី ចាប់ផ្ដើមជាមួយអ្វីដែលថ្មី ធ្វើជាមនុស្សថ្មី
និងរស់នៅក្នុងជីវិតដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយស្នាមញញឹម និងក្ដីសង្ឃឹម ព្រមទាំងក្ដីសុបិនមួយដ៏អសា្ចរ្យសម្រាប់ជីវិតក្នុងថ្ងៃអនាគត
។
សាកញញឹមនិងសម្លឹងមើលទៅពិភពលោកទាំងមូលបន្តិចទៅមើល
វាស្រស់ស្អាតប៉ុណ្ណាដែរទៅ នៅមានរឿងល្អៗជាច្រើនទៀតដែលអ្នកត្រូវធ្វើ និងត្រូវគិត។
អ្នកត្រូវចាំថា
អ្នករស់នៅជាមួយនឹងបច្ចុប្បន្នកាល មិនមែនរស់នៅជាមួយស្រមោលនៃអតីតកាល
ហើយក៏មិនមែនទៅរស់នៅក្នុងស្រមោលអនាគតកាលនោះដែរ ។
Cr. ស្រមោល ដួងចន្រ្ទ
កែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព Fb
No comments:
Post a Comment