១.
“ស្ត្រីជាម្តាយម្នាក់ចំណាយពេលវេលាបង្កើត
និងចិញ្ចឹមកូនប្រុសអស់រយៈពេលរាប់ឆ្នាំ។ ប៉ុន្តែ
មាននារីវ័យក្មេងម្នាក់ចំណាយពេលត្រឹមតែ ២០នាទី
ក៏អាចធ្វើឱ្យកូនប្រុសគាត់ឆ្កួតដោយសារតែស្នេហា”។
២.
ម៉ែស្រក់ទឹកភ្នែកព្រោះកូនស្ងួន តែកូនប្រុសខ្លួនស្រក់ទឹកភ្នែកព្រោះតែស្រី។
ម៉ែលះបង់គ្រប់យ៉ាងដើម្បីកូន តែកូនប្រុសលះបង់គ្រប់យ៉ាងដើម្បីស្រី។
ម៉ែចិញ្ចឹមអប់រំកូនរាប់ឆ្នាំ តែកូនប្រុសបែរជាឆ្កួតនឹងស្រីត្រឹមតែ
២០នាទី។
៣.
លើលោកយើងនេះ ពិតជាមានយុត្តិធម៌ តែគ្មាននិយាមឬស្តង់ដារយុត្តិធម៌ឡើយ។
បុរាណខ្មែរបានប្រដៅកូនចៅថា “មានកូនប្រុសប្រៀបដូចព្រាយក្បាល៨
ឯមានកូនស្រីប្រៀបដូចក្រឡប្រហុកមុខផ្ទះ”។
៤.
មនុស្សប្រុស បើម្តាយណែនាំកុំឱ្យទៅខ្វល់នឹងស្រី
គេនឹងទៅខ្វល់នឹងដបស្រា ឬបើណែនាំកុំឱ្យទៅខ្វល់នឹងដបស្រា
គេនឹងទៅរកល្បែង។ ចំណែកឯស្ត្រីវិញ មិនមែនមាសទឹកដប់ តែអាចហៅបានថាត្រឹមតែជាមាសទឹកប្រាំបី
ប្រៀបដូចបុប្ផារុះរោយហើយ គង់ពិបាកនឹងរីកស្គុះស្គាយវិញបាន។
នារីដែលខូចនឹងប្រុស ប្រាកដណាស់ជាអស់ព្រហ្មចារីយ៍ ហើយបើបុរសខូចនឹងស្រីវិញ ប្រាកដជាខ្លីវិជ្ជា៕
ប្រភព៖ ប.
រូបភាព៖ Fb
No comments:
Post a Comment