វិញ្ញូជនគិតអំពីគុណធម៌ជារឿងសំខាន់។
មនុស្សធម្មតាគិតពីរឿងសីលធម៌ តែពុំធ្វើរឿងសីលធម៌គ្រប់កាលៈទេសៈទេ។
មនុស្សដែលមានឧត្តមគិត គឺគិតពីរឿងសីលធម៌ ធ្វើរឿងដែលមានសីលធម៌
និងសុខចិត្តស្លាប់ដោយសារតែសីលធម៌។ តើហេតុអ្វីមនុស្សចាំបាច់ត្រូវមានគុណធម៌?
ទស្សនវិទូក្រិក
សូក្រាត និយាយថា “ទ្រព្យសម្បត្តិពុំអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ
តែគុណធម៌តែម្យ៉ាង គឺនឹងធ្វើឱ្យមនុស្សមានគ្រប់យ៉ាង”។
ឧត្តមជនឱ្យតម្លៃទៅលើភាពស្មោះត្រង់ និងសេចក្តីទៀងត្រង់ ពីព្រោះសេចក្តីទៀងត្រង់
គឺជាមូលដ្ឋាននៃសេចក្តីទុកចិត្តចំពោះគ្នាទៅវិញទៅមក។
ទស្សនៈរបស់ស៊ី
ជិនពីង លើរឿងគុណធម៌នេះ គឺដើម្បីឱ្យយុវជនចិនទាំងអស់គិតលើប្រយោជន៍សមូហភាពជាធំ
ដោយកុំធ្វើជាមនុស្សដែលខ្វះភាពជាមនុស្ស ហើយដើម្បីមានលក្ខណៈជាមនុស្សពេញលេញ
គឺមានតែគុណធម៌ប៉ុនណោះ ដែលអាចបំពេញធាតុជាមនុស្សពេញលេញបាន។ តើហេតុអ្វី? ក្នុងទ្រឹស្តីច្បាប់បានលើកឡើងថា
“បើគ្មានច្បាប់ទេ
មនុស្សប្រៀបដូចជាឆ្កែចចកនឹងគ្នា”។ បើមនុស្សគ្មានគុណធម៌ទេ
គឺមនុស្សមិនខុសពីសត្វឡើយ។ គុណធម៌បុគ្គល ធ្វើឱ្យមានគុណធម៌ក្នុងសង្គមជាតិទាំងមូល៕
“The noble man considers
righteousness essential.” – Xi Jinping
______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ី ជិនពីង
វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល"
រូបភាព៖ https://www.google.com.kh
No comments:
Post a Comment