បើគ្មានភក់បាតបឹង គឺមិនអាចមានផ្កាឈូក។
បើមិនឆ្លងកាត់ភាពលំបាកខ្លះ ជីវិតក៏មិនអាចរឹងមាំបានដែរ។
ការតស៊ូគឺជាការបន្ដដង្ហើមជីវិត គ្មានការតស៊ូគឺជាការស្លាប់អ្វីៗគ្រប់យ៉ាង។
ដើម្បីទទួលបានបង្ហើមជីវិត ការតស៊ូគឺត្រូវតែប្រឹងជាប់ជានិច្ច។
ប្រឹងរៀន ប្រឹងរក ប្រឹងសន្សំ
គឺជាឫសគល់នៃផ្លែផ្កាជីវិត។ ប្រឹងរៀន យើងមិនអាចបញ្ឈប់ដំណើរនៃការរៀនសូត្រត្រឹមតែសាលារៀនបានទេ
ព្រោះនៅមានមេរៀនជីវិតជាច្រើនទៀតដែលយើងនឹងត្រូវជួបប្រទះក្នុងជីវិតជាក់ស្ដែងនៅថ្ងៃអនាគត
ហើយមានតែមេរៀនដែលយើងធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះនៃការកសាងគុណភាពជីវិតពិតប្រាកដ។
ប្រឹងរក នៅចន្លោះចំណេះដឹង
និងការស្វែងរកផ្លែផ្កាជីវិត ពុំមានម្ខាងណាដែលយើងអាចខ្វះបាននុ៎ះទេ។
មានចំណេះបណ្ដាលឲ្យចេះរក(ចេះធ្វើការ ចេះវិនិយោគ) មានបញ្ញាបណ្ដាលឲ្យចេះសន្សំពូជផ្លែផ្កា។
ការរស់នៅដែលពោរពេញទៅដោយការប្រកួតប្រជែងនេះ វាសនាអភ័ព្វនៃជីវិតពុំបានលើកលែងឲ្យជនដែលគ្មានការតស៊ូឡើយ
គឺជ័យជម្នះនេះ មានសម្រាប់តែអ្នកប្រឹងប្រែងតែប៉ុណ្ណោះ។
ឧបសគ្គសំខាន់ដែលកប៉ាល់ត្រូវយកឈ្នះនោះគឺ ទឹកដែលរារាំងការរត់ឆ្ពោះទៅមុខ
ហើយប្រសិនបើមិនមែនព្រោះតែការរារាំងខាងលើនេះទេ ក៏កប៉ាល់មិនអាចរត់ទៅមុខបានដែរ
ជីវិតគឺដូចគ្នា។
អាល់បឺត អាញស្តាញ – Albert Einstein (១៨៧៩-១៩៥៥)
បាននិយាយថា "អ្នកណាដែលមិនធ្លាប់ធ្វើអ្វីខុសសោះ
អ្នកនោះពិតជាមិនធ្លាប់បានធ្វើអ្វីថ្មីៗឡើយ " “ជីវិតគឺដូចជាការជិះកង់
ដើម្បីកុំឲ្យវាដួល គឺយើងត្រូវតែធាក់វាទៅមុខជានិច្ច "។
សុភាសិតចិនមួយឃ្លាបានប្រៀនប្រដៅថា "កុំភ័យខ្លាចនឹងការបោះជំហានទៅមុខសន្សឹមៗ… អ្វីដែលត្រូវខ្លាចតែម្យ៉ាងគឺការឈប់ស្ងៀម”នុ៎ះឯងទៅវិញទេតើ៕
Cr. ប្រាជ្ញាជីវិត & គ.ល.ជ
No comments:
Post a Comment