១. យើងអាចស្វែងរកខ្លួនឯងឃើញ
នៅពេលណាដែលយើងអាចឆ្លើយនឹងសំណួរដែលថា តើជីវិតនេះជាអ្វី? តើខ្ញុំជាអ្នកណា?
តើក្ដីប្រាថ្នាពិតប្រាកដនៃជីវិតគឺជាអ្វី? តើខ្ញុំកើតមកដើម្បីអ្វីទៅ?
...
២. ដើម្បីស្វែងរកតម្រូវការការពិតនៃជីវិត
គឺស្ថិតលើជីវិតយើងឲ្យពិតប្រាកដ(មិនប្រែប្រួលទៅតាមមេឃ
និងចេះតវ៉ានឹងព្រហ្មលិខិតអាក្រក់)។ យើងអាចសួរខ្លួនឯងថា តើគោលដៅយើងគឺអ្វី? តើយើងចូលចិត្តអ្វី?
តើយើងមានចំណុខខ្លាំង និងខ្សោយអ្វី?...
៣. គុណភាពជីវិតគឺវាស់ស្ទង់ដោយគំនិត ទង្វើ
និងលទ្ធផល តែមិនមែនដោយបទពិសោធ និងអាយុនោះទេ។
៤. ការដែលមានសេចក្ដីទុក្ខក៏ព្រោះតែខ្លួនឯងជាអ្នកអនុញ្ញាត
ហើយការដែលមានសេចក្ដីសុខក៏ព្រោះតែខ្លួនឯងជាអ្នកព្រមអនុញ្ញាតឲ្យដែរ។ ឱ!...ការអនុញ្ញាតដ៏មានឥទ្ធិពលអើយ...
៥. នៅលើលោកយើងនេះអ្វីៗទាំងអស់សុទ្ធតែប្រែប្រួល
បើកើតឡើងហើយរមែងរលត់បាត់ទៅវិញតាមកាលវេលារបស់វា។ មានន័យថា សុខក៏ប្រែប្រួល
ទុក្ខក៏មិនយូរ ដូចពេលរាត្រីនឹងត្រូវជំនួសដោយថ្ងៃរះ កាលណាពេលវេលាមកដល់
ព្យុះមិនចេះតែបោកបក់មករហូតនោះទេ។
៦. អ្វីទៅដែលហៅថាក្ដីសុខ? អ្វីទៅដែលហៅថាក្ដីទុក្ខ?
តាមពិតសុខ និងទុក្ខគឺកើតឡើងដោយសារតែចិត្តយើងជាអ្នកកំណត់និយមន័យសោះ។
ឧ. ក្ដីសុខជនប្រមឹកគឺស្រា ក្ដីសុខអ្នកសិក្សាគឺអំនានសៀវភៅ។ ទុក្ខរបស់អ្នកក្រគឺ
ការគ្មានទ្រព្យធន់ ឯទុក្ខរបស់អ្នកមានគឺ ខ្លាចបាត់បង់ទ្រព្យធន់ទៅវិញ។
៧. មិនថាជីវិតយើងលំបាកប៉ុនណាទេ តែចុងក្រោយបង្អស់យើងនៅតែពុំអាចទម្លាក់ចោលជីវិតយើងមួយនេះបានដែរ
ព្រោះយើងពុំអាចទៅខ្ចីដង្ហើមគេដកបានទេ មានន័យថាយើងនៅតែប្រឹងតស៊ូ ក្រាញននៀលដោយខ្លួនឯងដដែលៗ។
ការទម្លាក់ចោលជីវិត គឺមានន័យសូន្យ (ត្រូវស្លាប់)
តែការស្លាប់មិនអាចដោះស្រាយបញ្ហាបាននោះទេ។ គតិមួយលើកឡើងថា បើការស្លាប់អាចដោះស្រាយបញ្ហាបាននោះ
អីចឹងតើមនុស្សគ្រប់គ្នាប្រឹងរស់ដើម្បីអ្វី? បើបែបនោះមែនគេប្រហែលជានាំគ្នាបបួលស្លាប់បាត់អស់ទៅហើយ។
៨. ដើមឈូកដុះចេញពីភក់បង្កើតចេញបានជាផ្កាយ៉ាងស្រស់ស្អាត
ហើយមិនដែលខ្វល់ថាមានអ្នកណាឲ្យតម្លៃវាឬអត់ទេ តែវានៅតែស្រស់ស្អាតតាមធម្មជាតិរបស់វាដដែល។
៩. សុខ និងទុក្ខ ជាគូនិងគ្នា
ហេតុនេះខ្ញុំសូមនិយាយថា សុខ=ទុក្ខ គឺមានន័យថា សុខមានចំនួនស្មើគ្នានិងទុក្ខ
ឬអាចថាទុក្ខច្រើនជាងទុក្ខដែលមាននៅលើលោកិយមួយនេះ។
១០. នៅពេលដែលគិតថានឹងដើរទៅមុខហើយ
ចូរកុំគិតងាកសម្លឹងមកក្រោយ ឬស្ដាយក្រោយឲ្យសោះ៕
កែ. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment