ការអានជាជ្រុងមួយនៃការបង្កើតគំនិតថ្មីៗ
និងបន្ថែមប្រសិទ្ធិភាពលើការងាររបស់អ្នក។ ប្រសិនបើអ្នកជា Ceo ហើយអ្នកមានទម្លាប់អានជាប្រចាំ
អ្នកនឹងក្លាយជាអ្នកដឹកនាំដ៏មានគុណភាពពិតប្រាកដម្នាក់។ ប្រសិនបើអ្នកជាសាស្ត្រាចារ្យ
ហើយអ្នកតែងតែមានទម្លាប់អានសៀវភៅថ្មីៗជាប្រចាំ
អ្នកនឹងក្លាយជាសាស្ត្រាចារ្យដែលពោរពេញដោយថាមពលគំនិតដ៏ល្អម្នាក់។
មិនថាអ្នកមានតំណែងជាអ្វីក៏ដោយ ការអានគឺជាការសិក្សាបន្ថែម
ហើយមានតែការសិក្សាលើការអានសៀវភៅបន្ថែមប៉ុណ្ណោះ
ដែលអាចធ្វើឲ្យអ្នកមានគំនិតថ្មីៗដើម្បីស្ថាបនាក៏ដូចជាបន្ថែមលើការគិតការរបស់អ្នកឲ្យកាន់តែល្អទ្វេដង...។
ការអានជាការងារមួយផ្នែករបស់បុគ្គលជោគជ័យ
ហើយក៏ពុំមានបុគ្គលជោគជ័យណាម្នាក់ដែលមិនធ្លាប់អានសៀវភៅនោះដែរ ។
សុភាសិតចិនមួយឃ្លាបានពោលថា "សៀវភៅមិនមែនជាវិធីដែលអ្នកដទៃមកគិតជំនួសយើងទេ
តែវាជាឧបករណ៍ដែលជំនួយឲ្យយើងគិតគូរបានវែងឆ្ងាយជាងមុន" ។
ការអាននឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ ប្រសិនបើយើងមិនបានបញ្ជូនសតិបញ្ញាទៅជាមួយការអានរបស់យើងនុ៎ះ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment