ភាពខ្លាំងរបស់មនុស្សមិនមែនឋិតនៅលើកម្លាំងតតាំងនោះទេ
តែវាឋិតនៅលើស្មារតីនិងសតិបញ្ញា។
មនុស្សយើងកើតមកពុំមានស្នែងឬចង្កូមដើម្បីខាំឬប្រឆាំងតតាំងនឹងអ្វីមួយឡើយ
ប៉ុន្ដែយើងមានអាវុធដ៏មុតស្រួចគ្មានគូប្រៀបនោះគឺសតិបញ្ញា។
សត្វព្រៃអាចប្រឆាំងនឹងមនុស្សដោយកម្លាំងបាយ តែមនុស្សអាចប្រឆាំងនឹងសត្វព្រៃដោយស្មារតីនិងសតិបញ្ញា។ បើយោងទៅតាមទស្សនៈរបស់អធិរាជសង្គ្រាមបុរាណចិន "ឆាវឆាវ" បានពន្យល់ថា "កងទ័ពខ្លាំងមិនមែនឋិតនៅលើគ្នាច្រើនទេ
គឺឋិតនៅលើខ្លាំង មេទ័ពខ្លាំងមិនឋិតនៅលើកម្លាំងទេ គឺឋិតនៅលើយុទ្ធសាស្ត្រ "
មនុស្សម្នាក់ទោះបីជាមានកម្លាំងកាយដ៏មហិមា តែបើគ្មានសតិបញ្ញាហើយ គេគ្រាន់តែជាជនកំប៉ិកកំប៉ុកម្នាក់ប៉ុណ្ណោះ
។
ខុងជឺ
បានពោលថា "រៀនមិនគិតគឺខូចខាត គិតហើយមិនរៀនគឺគ្រោះថ្នាក់” ។
បើគ្រាន់តែចង់បានត្រី តែមិនដឹងហើយមិនយល់ពីរបៀបស្ទួចត្រី តើធ្វើដូចម្ដេចនឹងបានត្រីហូបទៅ
? ប្រសិនបើយើងចង់បានត្រី តែយើងទៅរៀនស្ទួចត្រីដោយខ្លួនឯងទាំងមិនដែលដឹងពីរបៀបស្ទួចថា តើគេធ្វើយ៉ាងម៉េចខ្លះនោះ រឿងនេះយើងក៏មិនខុសពីយកនុយសន្ទួចទៅឲ្យត្រីស៊ីលេងនោះទេ
ហើយប្រសិនបើយើងចង់ចេះហែលទឹក យើងទៅរៀនហែលទឹកដោយខ្លួនឯងទាំងមិនដឹងពីរបៀបហែលទឹកថា តើគេនឹងហែលយ៉ាងម៉េចខ្លះនោះ
យើងមិនខុសពីទៅចុះក្នុងទឹកផឹកទឹកលេងនោះទេ ថាត្រូវមិនត្រូវអាចគ្រោះថ្នាក់ទៀតផង។ និយមន័យនៃការរៀនមិនគិត
គឺបែបនេះ រៀនទាំងទទឹងទិសរៀនទាំងងងើល
ហើយមនុស្សក្នុងសង្គមយើងដែលតែងតែបរាជ័យដោយមិនដឹងខ្លួនគឺតែងតែបណ្ដាលមកពីមូលហេតុទាំងនេះ
។ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ( ស្ដេចកសិកម្ម ) បានមានប្រសាសន៍ថា "មនុស្សយើងមុននឹងចង់រកស៊ី
ត្រូវរៀនសិន បើមិនរៀនទេប្រាកដជាខាតស្លាប់ហើយ"
ត្រូវហើយមិនត្រូវធ្វើអ្វីមួយដោយមិនដឹងទិសតំបន់នោះទេ ចាស់លោកពោលទូន្មានទុកថា “គិតមុនគូរជានិច្ច “ តាមគំនិតយោបល់របស់ខ្ញុំថា
“ត្រូវធ្វើអ្វីមួយត្រូវឈរផ្អែកលើសតិបញ្ញាកុំយកអារម្មណ៍មកចង្អុលទិសដៅរបស់ខ្លួនឯងអី” ។
ក្នុងសុភាសិតអាមេរិកមួយឃ្លាបានពោលថា
"មនុស្សទន់ខ្សោយខ្លាចគំនិតអ្នកដទៃ មនុស្សឆ្លាតសិក្សាគំនិតអ្នកដទៃ
មនុស្សវាងវៃដឹកនាំគំនិតអ្នកដទៃ” ។ ក្នុងចំណោមមនុស្សឆ្លាត
មានតែមនុស្សដែលអាចដឹកនាំគេទេ ដែលជាមនុស្សដ៏មានគុណភាពក្នុងភាពពិតប្រាកដ ។ មនុស្សល្ងង់តែងតែរំពឹងលើការសរសើរជាគោលដៅរបស់ខ្លួន
មនុស្សឆ្លាតរំពឹងលើផ្លែផ្កាជាលទ្ធផល មនុស្សល្ងង់រំពឹងលើកម្លាំងបាយអាងមាឌ
មនុស្សឆ្លាតរំពឹងលើបញ្ញាអាងគំនិត។ ភាពខុសគ្នារវាងសភាវៈទាំងពីរនេះ សរបញ្ជាក់ឲ្យយើងឃើញថា
ភាពខ្លាំងរបស់មនុស្សមិនមែនថាមពលក្នុងខ្លួនឡើយ តែគឺជាសតិបញ្ញាទៅវិញទេ
ទើបជាភាពខ្លាំងពិតប្រាកដមែន ៕
Cr. ប្រាជ្ញាជីវិត&គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment