ជោគជ័យខ្លះ
បរាជ័យខ្លះ យឺតខ្លះ លឿនខ្លះ គឺជារឿងធម្មតាៗសម្រាប់ជីវិត
អ្វីដែលសំខាន់ត្រូវផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ។ គួរចាំថា មានតែយើងទេ
ដែលយល់សុខទុក្ខខ្លួនឯងជាងគេ ហើយក៏មានតែយើងដែរ ដែលនៅជាមួយខ្លួនឯងជារៀងរហូត ។
អ្នកផ្សេងមិនមែនយើង
ពេលខ្លះដោយសារគេមិនយល់ពីយើង ទើបគេចេះតែមើលមកយើងដោយគំនិតផ្សេងៗគ្នា
ប៉ុន្ដែមានពេលខ្លះ បើយើងមើលខ្លួនឯងក្នុងផ្លូវល្អៗ
យើងនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ប៉ុន្ដែប្រសិនបើយើងឈឺចាប់កើតទុក្ខនឹងសម្ដីផ្តេសផ្ដាសរបស់អ្នកដទៃ
យើងមិនខុសពីរើសសំរាមតាមផ្លូវដាក់ហោប៉ៅខ្លួនឯងឡើយ ។
ពេលខ្លះ
ខណៈពេលដែលយើងកំពុងជម្នះភាពលំបាកៗ ពុំសូវមានមនុស្សជ្រោមជ្រែងឡើយ
ប៉ុន្ដែបើមនុស្សប៉ែងជើងគឺមានច្រើន។ ប៉ុន្ដែទោះបីគ្មាននរណាម្នាក់គាំទ្រយើងក៏ដោយ តែយើងត្រូវគាំទ្រខ្លួនឯងជានិច្ច
ផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ព្រោះមានតែខ្លួនឯងទេដែលនៅជាមួយខ្លួនឯងជារាងរហូត
ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ ។
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment