សុភាសិតតួកគី មួយឃ្លាបានបង្រៀនថា "
ប្រសិនបើពិភពលោកទាំងមូលជន់លិច វាមិនមែនជាបញ្ហាសម្រាប់សត្វទាឡើយ "។
ប្រសិនបើអ្នកលិចទឹក វាមិនមែនជាបញ្ហារបស់អ្នកដទៃនោះទេ ។ ជីវិត ប្រសិនបើយើងមិនខ្លាំង
យើងនឹងលិចទឹក ប៉ុន្ដែប្រសិនបើយើងខ្លាំង យើងនឹងឡើងផុតទឹក ។ ប៉ុន្ដែបើយើងលិចទឹក
នោះមិនមែនជាបញ្ហារបស់នរណាម្នាក់ឡើយ វាគឺជាបញ្ហារបស់យើង ដែលមិនបានអភិវឌ្ឍខ្លួនឯងឲ្យខ្លាំង។
យោងតាមសុភាសិតចិនមួយឃ្លា បានអះអាងថា "
ផ្លែឈើដែលចេញពីដើមតែមួយ វាត្រូវតែមានរសជាតិផ្សេងគ្នា " មនុស្សទោះបីរស់នៅក្នុងបរិយាកាសតែមួយ
ប៉ុន្ដែនៅតែមានមនុស្សពូកែ និងមនុស្សមិនពូកែ។
ពេលខ្លះកូនមាន់ដែលមានសមត្ថភាពស្មើនឹងឥន្ទ្រី វាក៏អាចធ្វើដូចជាឥន្ទ្រី
ប៉ុន្ដែប្រសិនបើវាមិនព្រមកែប្រែខ្លួនឲ្យដូចជាឥន្ទ្រីទេ នោះវានឹងដើរលើដីដូចជាកូនមាន់ដទៃទៀតអស់មួយជីវិត។
កូនមាន់មួយក្បាលនោះ អាចជាយើងក៏ថាបាន ប៉ុន្ដែវាអាស្រ័យលើយើង តើយើងចេះកែច្នៃខ្លួនឯងដែរឬទេ? តើត្រូវធ្វើដូចជាឥន្ទ្រី
ឬធ្វើជាកូនមាន់បន្ដទៀត ? “ភាពឧស្សាហ៍ព្យាយាម
គឺជាមាតានៃជោគវាសនា” Diligence is the
mother of good luck. បិនចាមិន ហ្រែ្វងគ្លិន-Benjamin Franklin (1706-1790)
អ្នកវិទ្យាសាស្រ្តនិងជារដ្ឋបុរសនៃសហរដ្ឋអាមេរិក៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment