គេតែងនិយាយថា
" កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត " តែខ្ញុំយល់ថា
" កុំតូចចិត្តនឹងវាសនា តែត្រូវប្រឹងជម្នះព្រហ្មលិខិត " ។
សុភាសិតមួយបានពោលថា " ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់
មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ " ក្នុងជីវិតតែងមានកាលៈទេសៈខ្លះ
យើងជម្នះមិនបាន តែបើអាចជម្នះបាន គួរតែប្រឹងប្រែង។ មហាត្មៈគន្ធី បានពោលថា "
អនាគតរបស់អ្នក វាអាស្រ័យលើទម្លាប់របស់អ្នក " សាបព្រោះភោគផលបែបណា
ក៏នឹងត្រូវច្រូតកាត់ផលបែបនោះ។
អ្នកខ្លះពាក់កណ្ដាលជីវិត
ត្រូវបានប្រើអស់ទៅហើយ ក៏នៅតែមិនអាចដឹងថាជីវិតគឺជាអ្វី? យើងកើតមកមិនមែនដើម្បីទទួលឥទ្ធិពលអាក្រក់ពីជីវិតទេ
តែគឺកើតមកដើម្បីជម្នះឥទ្ធិពលអាក្រក់ៗនៃជីវិតប៉ុណ្ណោះ។ ពាក្យថា ជីវិត
គឺឋិតលើយើងជាអ្នកឲ្យនិយមន័យ ហើយជោគវាសនា ក៏ឋិតលើបាតដៃខ្លួនឯងដែរ ។
មានពេលសប្បាយ
កុំភ្លេចគ្រាក្រលំបាក មានពេលដែលជួបឧបសគ្គ បញ្ហា ការឈឺចាប់ ឬខូចចិត្ត កុំភ្លេចគិត ដល់ក្ដីសង្ឃឹម។
ហើយត្រូវសម្លឹងទៅមុខ ថ្ងៃមួយ សេចក្ដីទុក្ខលំបាកទាំងឡាយ
និងចាកចេញឆ្ងាយពីយើងជាមិនខាន ឲ្យតែយើង ព្យាយាមជម្នះ ដោយសេចក្ដីអត់ធ្មត់ តាំងចិត្ត
ក្រោកឈរ ហើយបន្តដំណើរទៅមុខជារឿយៗ ។ បរាជ័យតែមកជាគូនិងជោគជ័យ។ នឿយមុនស្រណុកក្រោយ
ឆ្លងកាត់គ្រាលំបាកៗខ្លះ ទើបអាចទៅដល់គោលដៅជីវិត៕
Cr. ស៊ន់ វាសនា
No comments:
Post a Comment