មានពេលវេលាជាច្រើនបានកន្លងផុតទៅ។
មានអារម្មណ៍ខឹងច្រឡោតជាច្រើនបានកន្លងហួស។ ហើយក៏មានសំណើចក្អាក់ក្អាយជាច្រើនដែលបានកន្លងផុត។
មានក្ដីសុខជាច្រើនដែលបានបាត់បង់ទៅ។ មានក្ដីស្រឡាញ់ជាច្រើនបានរលាយបាត់ទៅ។ មានរបស់មានតម្លៃជាច្រើនដែលយើងធ្លាប់មាន។
ហើយក៏មានផ្លែផ្កាជីវិតដ៏ច្រើន មានរសជាតិយើងសុទ្ធតែធ្លាប់បានភ្លក្ស។
មានរសជាតិខ្លះយើងមិនចូលចិត្តទេ តែយើងនៅតែទ្រាំលេបទាំងល្វីង។ ប៉ុន្ដែមានរសជាតិខ្លះទៀត
យើងអាចថែមគ្រឿងបាន ហើយក៏មានរសជាតិខ្លះទៀតគឺមិនអាចទេ
ពេលខ្លះយើងក៏គ្មានអ្វីដែកអាចធ្វើបានក្រៅពីការទ្រាំ
គឺទ្រាំឆ្លងកាត់រសជាតិល្វីងទាំងនោះ ហើយទោះចង់ឬមិនចង់
ពេលវេលានឹងជម្រុញយើងឲ្យភ្លក្សរសជាតិទាំងនោះ ទោះពេលខ្លះយើងស្អប់វាក៏ដោយ ។
ជីវិតគឺបែបនេះ ទាល់តែចេះអត់ធន់ខ្លះ និងរៀនទទួលយកខ្លះ ទើបជីវិតមិនសូវខ្វល់ច្រើន។
ត្រីដែលហែលបណ្ដោយទឹក
ជាត្រីងាប់ មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ ។
ដង្ហើមនឹងឈប់ចេញចូលដោយស្វ័យប្រវត្តិ នៅថ្ងៃដែលយើងនិយាយប្រាប់ខ្លួនឯងថា " ស្រេចលើវាសនា
"។
មជ្ឈដ្ឋានទូទៅ
គេមិនខ្វល់ថាយើងជានរណា មកពីណា ពូកែអ្វីខ្លះនោះទេ តែអ្វីដែលជាតម្លៃក្នុងភ្នែកគេនោះ គឺផ្លែផ្កាជីវិត
។ បើយើងអន់នឹងត្រូវគេដៀល បើយើងពូកែនឹងត្រូវគេសរសើរ
តែបើយើងឆ្លាតយើងមិនចាំបាច់ទទួលការសរសើរ ការបង្អាប់ទេ យើងគ្រាន់តែបន្ដដំណើរជីវិតយើងដោយមានគោលដៅច្បាស់លាស់
ហើយបន្ដធ្វើវាឲ្យល្អតាមលទ្ធភាព នោះផ្លែផ្កាជីវិតនឹងកើតឡើងនៅពេលណាមួយមិនខាន។
កុំឲ្យពាក្យសម្ដីដ៏ស្មោគគ្រោករបស់មនុស្សមិនល្អ
ចូលមកបង្អាក់ដំណើររបស់យើងឲ្យសោះ។ កុំរស់នៅដើម្បីបបូរមាត់អ្នកដទៃ
តែត្រូវរស់នៅដើម្បីខ្លួនឯង៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment