“ប្រជាពលរដ្ឋគ្រប់រូបត្រូវព្យាយាមស្វែងយល់ពីច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ។
គ្មានបុគ្គលណាម្នាក់អាចរួចផុតពីទោសបាន ដោយសារតែមូលហេតុខ្លួនពុំចេះច្បាប់នោះឡើយ”។
បញ្ហាសង្គម គឺមានច្បាប់
តែមេដឹកនាំពុំគោរពច្បាប់។ ផ្ទុយទៅវិញ បើច្បាប់ពុំមានអ្នកគោរព
គឺស្មើនឹងគ្មានច្បាប់។ មានច្បាប់ តែពុំមានអ្នកគោរព គឺជាហេតុធ្វើឲ្យបាត់បង់ព្រលឹងនៃច្បាប់។
ព្រលឹងរបស់ច្បាប់ ឬហៅថាម្យ៉ាងទៀតថាស្មារតីរបស់ច្បាប់ គឺយុត្តិធម៌។
ច្បាប់ដែលគ្មានយុត្តិធម៌
គឺតែងបង្កភាពចលាចលដល់សង្គម។ ច្បាប់ពុំមែនជាច្បាប់ បើច្បាប់ពុំមានយុត្តិធម៌។
នីតិវិទូម្នាក់បានលើកឡើងថា "ខ្ញុំមិនដឹងថាអ្វីទៅគឺជាច្បាប់នោះទេ
ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា អវត្តមានរបស់ច្បាប់ គឺនឹងធ្វើឲ្យសង្គមចលាចល”។
អវត្តមាននៃយុត្តិធម៌
គឺមានន័យថាគ្មានច្បាប់។ ភាពល្ងង់ខ្លៅរបស់រដ្ឋាភិបាល គឺបានបង្កើតច្បាប់ តែមិនបានការពារប្រយោជន៍រាស្រ្ត, បង្កើតច្បាប់ក្នុងគោលបំណងដើម្បីតែប្រឆាំងនឹងការពិតនឹងប្រយោជន៍ប្រជាជន
និងបង្កើតច្បាប់ តែមិនបានអនុវត្តចំពោះមនុស្សអាក្រក់។
លទ្ធផលចុងក្រោយ យើងត្រូវសួរថា “តើនឹងមានរឿងអ្វីកើតឡើង
នៅពេលដែលមានភាពទុំជោរ ហើយភាពគគ្លើននៃអំពើអយុត្តិធម៌សង្គមកើតឡើងជាញញឹកញាប់រហូតដល់ប្រជាជនអស់ទំនុកចិត្ត
មើលឃើញតែភាពខ្មៅងងឹតនៃការដឹកនាំសង្គមរបស់មេដឹកនាំ? តើរដ្ឋាភិបាលខ្លាចប្រជាជន
ឬប្រជាជនជាអ្នកខ្លាចរដ្ឋាភិបាល? សំនួរនេះទុកឲ្យអ្នកស្រី
អង់សាន ស៊ូជី ជាអ្នកឆ្លើយ៕
No comments:
Post a Comment