លីក្វាន់ យូ (Lee Kuan Yew) លើកឡើងថា “ប្រជាជនគ្រប់ប្រទេសទាំងអស់ត្រូវការរដ្ឋាភិបាលល្អមួយ។
ប្រទេសមួយត្រូវការការអភិវឌ្ឍសេដ្ឋកិច្ចជាមុន ហើយប្រជាធិបតេយ្យត្រូវវិវឌ្ឍតាមក្រោយ។
ក្នុងករណីខ្លះ ប្រជាធិបតេយ្យពុំបានធ្វើឱ្យប្រទេសក្រីក្ររីកចម្រើនឡើយ”។
របបប្រជាធិបតេយ្យ
គឺត្រូវការការចូលរួមរបស់ប្រជាជន។ ការចូលរួមដ៏មានប្រសិទ្ធិភាពបំផុត
គឺការចូលរួមប្រកបដោយចំណេះដឹង។ ការចូលរួមដែលមិនប្រកបទៅដោយចំណេះដឹង
វានឹងក្លាយទៅជាអនាធិបតេយ្យ។ បើការចូលរួមដោយអនាធិបតេយ្យ
គឺមានន័យថាបាត់បង់សន្តិសុខសង្គម គ្មានសណ្តាប់ធ្នប់សង្គម និងបង្កភាពវឹកវរ។
បើមានភាពវឹកវរ គឺប្រាកដជាត្រូវការកម្លាំងបង្ក្រាប។ បើប្រើកម្លាំងបង្ក្រាប
វានឹងបង្ហាញរូបភាពជាការដឹកនាំតាមបែបផ្តាច់ការ។
តើនេះជាកំហុសអ្នកណា? ជាកំហុសរបស់មេដឹកនាំ
ឬប្រជាជន? ការដឹកនាំដែលពុំបានគិតលើផលប្រយោជន៍ប្រជាជនជាធំ
គឺនឹងធ្វើឱ្យការរស់នៅរបស់ប្រជាជនកើតក្តីក្តៅក្រហាយ។ ក្តីក្តៅក្រហាយនេះ
វាពុំមែនកើតឡើងដោយឯកឯងឡើយ តែវាកើតឡើងដោយសារតែរឿង ៣យ៉ាងក្នុងសង្គម៖ ១.
អំពើពុករលួយចាក់ស្រែះក្នុងប្រព័ន្នសង្គម (Corruption), ២.
អំពើអយុត្តិធម៌សង្គមកើតឡើងគ្រប់ទីកន្លែង (Social Injustice), ៣. បក្សពួកនិយម គ្រួសារនិយម (Nepotism) កើតឡើងលើគ្រប់ស្ថាប័នដឹកនាំ។
ប្រជាជនដែលទើបរួចរស់ផុតពីសង្គ្រាម គឺសុំត្រឹមតែមួយរស់។ ពាក្យ “សុំត្រឹមតែមួយរស់” គឺមានន័យថា
“សុខចិត្តយកសេរីភាពរបស់ខ្លួន
ទៅដោះដូរនឹងសន្តិភាព”។
ពីព្រោះតែអំណាច មិនថាមេដឹកនាំប្រទេសណាទេ
គឺប្រឹងប្រែងរក្សាអំណាចខ្លួនខ្លាំងណាស់។ មិនថាក្រុមរាជានិយម ឬក្រុមផ្តាច់ការ
ឬក្រុមសង្គមនិយមទេ។ សម័យកាលនៃប្រទេសខ្លះ រាជានិយមប្រឹងកម្ទេចអ្នកប្រជាធិបតេយ្យចោលដើម្បីរក្សាអំណាចរាជានិយម។
របបប្រជាធិបតេយ្យ (អំណាចប្រជាជនជាធំ) គឺជាសត្រូវនៃរបបរាជាធិបតេយ្យ
(អំណាចស្តេចជាធំ)។ របបកុម្មុយនិស្ត (អំណាចបក្សជាធំ) គឺជាសត្រូវនៃរបបប្រជាធិបតេយ្យ
ហើយសង្គមនិយម (មូលធនជាកម្មសិទ្ធិរដ្ឋ) គឺជាសត្រូវរបស់មូលធននិយម (មូលធនជាកម្មសិទ្ធិឯកជន)។
ក្នុងសង្គមដែលមានប្រជាជនគ្មានការអប់រំ គឺត្រូវការមេដឹកនាំខ្លាំងនិងល្អម្នាក់៕
“All peoples of all countries need good
government. A country must first have economic development, then democracy may
follow. With a few exceptions, democracy has not brought good government to new
developing countries.” – Lee Kuan Yew
អានបត្ថបទ “វិបត្តិមេដឹកនាំ” បន្ថែម៖
https://m.facebook.com/story.php?story_fbid=1006912966180644&id=100005858502500
No comments:
Post a Comment