ជីវិតមិនមែនជាការអង្គុយរាប់ចំនួនឆ្នាំដែលខ្លួនអាចរស់នៅបាននោះទេ។
វាមិនមែនអាស្រ័យថាយើងអាចរស់នៅបានយូរ ឬឆាប់នោះទេ
ប៉ុន្តែវាអាស្រ័យថាយើងបានរស់នៅដើម្បីធ្វើប្រយោជន៍ដល់អ្នកដទៃអ្វីខ្លះ...។
ចុងក្រោយយើងក៏ប្រហែលជាទទួលបានមេរៀនមួយ។ ការពិតបើយើងចេះរស់នៅដោយត្រឹមត្រូវ និងដោយល្អរឿងស្លាប់គ្មានអ្វីគួរឱ្យខ្លាចទេ។
មនុស្សដែលភ័យខ្លាចស្លាប់បំផុត
ប្រហែលជាមិនទាន់ចេះរស់នៅឱ្យត្រឹមត្រូវនៅឡើយទេ។
ខ្ញុំមិនចង់ស្លាប់ទៅវិញទាំងមិនទាន់ចេះរស់នៅឱ្យបានត្រឹមត្រូវនោះទេ
ដូច្នេះហើយខ្ញុំតែងតែមានបំណងចង់រៀនរស់នៅឱ្យល្អ។
ខ្ញុំចង់ឱ្យជីវិតនេះគឺមានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតទាំងនោះ
ប្រាកដជាកើតចេញពីការរស់នៅដោយការសាងធ្វើនូវប្រយោជន៍ដល់អ្នកដទៃ
ឱ្យបានច្រើនតាមដែលយើងអាចធ្វើទៅបាន។
ពេលដែលការចែករំលែករបស់យើងធ្វើឱ្យអ្នកដទៃមានអារម្មណ៍រំភើប
យើងក៏ទទួលបានអារម្មណ៍រំភើបនោះត្រឡប់មកវិញ ហើយនៅពេលយើងធ្វើបែបនេះកាន់តែច្រើន
យើងក៏ដឹងថាការពិតជីវិតនឹងទទួលបានកាន់តែច្រើននៅពេលដែលយើងត្រៀមខ្លួនធ្វើជាអ្នកផ្ដល់ឱ្យ។
នៅពេលយើងទទួលបានអ្វីដែលយើងចង់បានយើងនឹងរំភើបប៉ុន្តែប្រសិនបើយើងអាចផ្ដល់ឱ្យអ្នកដទៃនូវអ្វីដែលគេចង់បានវិញនោះយើងនឹងស្គាល់អារម្មណ៍រំភើបច្រើនជាងការគ្រាន់តែទទួលបានរាប់សិបដង។
តាមរបៀបដែលយើងបានលះបង់ចំពោះអ្នកដទៃរាល់ថ្ងៃ
មិនថាវាជាចំណែកតូចដែលសឹងតែគ្មាននរណាចាប់អារម្មណ៍
ប៉ុន្តែវានឹងផ្ដល់មកវិញយ៉ាងច្រើនបំផុត ហើយនោះគឺសេចក្ដីសុខ
និងភាពកក់ក្ដៅដែលពិបាកនិយាយប្រាប់ឱ្យអ្នកដទៃយល់បាន...៕
*******************************************
No comments:
Post a Comment