មានពេលខ្លះ! ស្នាមរបួសលើសាច់
ក៏មានគុណសម្បត្តិរបស់វាដែរ ព្រោះដោយសារមានវា ទើបយើងតែងតែរម្លឹកប្រាប់ខ្លួនឯងថា "
ថ្ងៃក្រោយត្រូវចេះប្រយ័ត្ន " ។ ការមុតបន្លាធ្វើឲ្យយើងឈឺចាប់
ការព្យាបាលធ្វើឲ្យយើងជាសះស្បើយ ហើយស្នាមរបួសធ្វើឲ្យយើងចងចាំ ។
គ្មាននរណាចង់មុតបន្លាទេ ប៉ុន្ដែទោះចង់ឬមិនចង់ ក៏យើងនៅតែមានស្នាមរបួស
ទោះមិនដោយសារបន្លា ក៏វាកើតឡើងដោយសារហេតុផលផ្សេងៗ ។ មិនថាហេតុផលបែបណាទេ
គ្រប់របត់ជីវិត វាគឺជាមេរៀនដែលយើងនឹងរៀនរហូតពេញមួយជីវិត ។
គ្មាននរណាចង់ចួបភាពអួរអាប់នៃជីវិតទេ ប៉ុន្ដែទោះចង់ឬមិនចង់
របត់ជីវិតនៅតែរុញយើងទៅមុខ ទៅចួបរឿងដែលយើងមិនចង់ចួប ។ មានរឿងខ្លះ!
យើងគ្មានសិទ្ធិហាមឃាត់វាមិនឲ្យកើតឡើងទេ ។
ប៉ុន្ដែយើងមានសិទ្ធិឆ្លងកាត់វាដើម្បីបង្កើតថាមពលជីវិត ។ ពុំមានអ្នកជំងឺណា
ដែលជាសះស្បើយដោយមិនឆ្លងកាត់រសជាតិល្វីងនៃថ្នាំបានទេ
ហើយក៏ពុំមានកូនរុក្ខជាតិណាដែលដែលដុះថ្ងៃនេះ អាចធំរឹងមាំនៅថ្ងៃស្អែកបានដែរ ។ ជីវិតគឺជាមេរៀន
ហើយការរៀនគឺជាការឆ្លងកាត់ ការឆ្លងកាត់គឺជាការដកពិសោធ ការដកពិសោធ
គឺជាទទួលយកនូវអ្វីដែលយើងបានរៀន ។ "
សូមអនុញ្ញាតិឲ្យស្នាមញញឹមរបស់អ្នកផ្លាស់ប្ដូរពិភពលោក
តែកុំអនុញ្ញាតិឲ្យពិភពលោកផ្លាស់ប្ដូរស្នាមញញឹមរបស់អ្នក " Willard Carroll Smith
Jr. ៕
Cr. Sun Veasna
No comments:
Post a Comment