កិច្ចការផ្ទាល់ខ្លួន
យើងអាចសម្រេចវាម្នាក់ឯងបាន
តែកិច្ចការសង្គមទាមទារការចូលរួមពីមនុស្សទាំងអស់ក្នុងសង្គម។ សុភាសិតអាហ្វ្រិកពោលថា «ចង់លឿនទៅម្នាក់ឯង
ចង់ទៅឆ្ងាយទៅទាំងអស់គ្នា»។
មនុស្សចៀសមិនផុតពីមានទំនាក់ទំនងគ្នាឡើយ
ហើយកិច្ចការជាក្រុមរឹតតែពិបាកនឹងចៀសផុតណាស់។ អគារធំមួយពុំមែនសង់ដោយមនុស្សម្នាក់
គឺត្រូវមានមេជាងម្នាក់និងកូនជាងរាប់សិបនាក់ទៀត។
សម្បុកស្រមោចដ៏ធំមួយក៏ពុំមែនកើតបានដោយសារតែស្រមោចមួយក្បាលដែរ គឺមានការចូលរួមពីស្រមោចរាប់ម៉ឺនក្បាល។
តែសាមគ្គីភាពមិនអាចកើតមានបានទេ បើគ្មានគោលដៅរួមគ្នា
គ្មានចិត្តគំនិតវេញធ្លុងចូលគ្នា គ្មានភាពស្មោះត្រង់នឹងគ្នា
គ្មានការអធ្យាស្រ័យចំពោះគ្នា គ្មានការជួយជ្រោមជ្រែងគ្នា
និងគ្មានយុត្តិធម៌ចំពោះគ្នា។
Cr. Yuong So Da
No comments:
Post a Comment