ព្រះភិក្ខុបយុត្តោ
ធ្លាប់មានថេរដីកាស្ដីពីរឿង ឆន្ទៈក្នុងការងារនេះទុកថា “ឆន្ទៈ” ក្នុងន័យងាយស្ដាប់គឺ
ចូលចិត្ត ។ ក្នុងកិច្ចការនេះ មានលោកមួយអង្គសួរអ្នកដាក់ពាក្យធ្វើការថា
តើអ្នកចូលចិត្តការងារនេះទេ? ពាក្យថា “ចូលចិត្ត” នេះមានន័យថា
ចូលចិត្តត្រង់ប្រាក់ខែខ្ពស់ បានលុយច្រើន ធ្វើការងារសប្បាយមិនពិបាក មិនបាច់ហត់នឿយ
ការងារងាយស្រួល និងមានពេលវេលាសម្រាកគ្រប់គ្រាន់ ចាត់ទុកថា ចូលចិត្តម្យ៉ាង។
មនុស្សម្នាក់ទៀតឆ្លើយថា “ចូលចិត្ត” តើចូលចិត្តយ៉ាងណា?
ដែលចូលចិត្តការងារនេះ វាត្រូវជាមួយនឹងចំណេះជំនាញសមត្ថភាពរបស់ខ្លួន
ធ្វើហើយវាមានប្រយោជន៍ដល់សង្គមប្រទេសជាតិបាន ជាការងារមួយល្អ
មានប្រយោជន៍យ៉ាងនេះយ៉ាងនោះ ចូលចិត្តព្រោះហេតុយ៉ាងនេះ។ នេះឯងជាពាក្យថា “ចូលចិត្ត” ក្នុងទីនេះសំដៅលើតណ្ហា
និងឆន្ទៈ ប្រសិនបើចង់បានច្បាស់ជាងនេះ ត្រូវព្យាយាមឈ្វេងយល់ឲ្យបានស៊ីជម្រៅទៅលើពាក្យថា
“ឆន្ទៈ” ក្នុងបរិបទសង្គមខ្មែរ។
ប្រសិនបើសួរថា
ចុះការងារនេះអ្នកមានឆន្ទៈដែរទេ? មានន័យថា វាត្រូវជាមួយចំណេះជំនាញខ្លួន តើយើងអាចមើលឃើញពីអត្ថប្រយោជន៍របស់វាទេ?
ត្រូវមើលប្រកបដោយបញ្ញា មិនមែនគ្រាន់តែថា វាមានប្រាក់ខែខ្ពស់
ស្រួលសប្បាយ សម្រាកបានច្រើន យ៉ាងនេះវាគ្រាន់តែជាអារម្មណ៍អាត្មានិយម នេះគឺហៅថាតណ្ហា
។
ប្រសិនបើមានឆន្ទៈដូចអ្វីដែលបានពោល យើងធ្វើការងារពិត ស្រឡាញ់ការងារមែនៗ
ស្រឡាញ់នោះព្រោះមើលឃើញពីអត្ថប្រយោជន៍ថា ការងារនេះជាការងារជួយដល់សង្គម
ហើយជួយអភិវឌ្ឍប្រទេសជាតិថែមទៀត ។ ប្រសិនបើវាមិនជួយអ្វីដល់សង្គមទេ
ត្រូវព្យាយាមបណ្ដុះឆន្ទៈក្នុងផ្លូវមួយដែលខ្លួនគិតថា
មានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនយើង ។ ពេលដែលយើងចូលទៅធ្វើកិច្ចការអ្វីមួយក៏ដោយ
អត្ថប្រយោជន៍ម្យ៉ាងពីការងារនោះ មិនថាការងារនោះជាការងារអ្វីទេ មិនចូលចិត្ត
ឬមិនក៏ដោយ វានឹងជួយយើងបានអភិវឌ្ឍខ្លួនឯង ដូចជា ការងារពិបាក
វាជួយយើងបានកាន់តែប្រសើរឡើង គឺវាបានជួយបង្វឹកខ្លួនយើង ឲ្យកើតមានសតិបញ្ញា
និងមានសមត្ថភាពផ្សេងៗទៀតជាច្រើន ។
ដូច្នេះ
ប្រសិនបើមនុស្សមានឆន្ទៈល្មមបណ្ដុះឆន្ទៈបានល្អហើយ មានបំណងអ្វី ឬសិក្សាពេលនេះនឹងមានអារម្មណ៍ឌូតឡើង
សូម្បីតែកិច្ចការនោះពិបាកយ៉ាប់ក៏ដោយ ក៏ខ្លួនចូលចិត្តធ្វើវាដែរ នេះចូលក្នុងគតិថា “រឹតតែពិបាក
រឹតតែបានច្រើន” ។
អ្នកជឿដែរទេថា កាន់តែពិបាកកាន់តែបានច្រើន
គឺបានជួយអភិវឌ្ឍខ្លួនឯងច្រើនជាងការងារនោះនឹងសម្រេច ជាងនោះ នឹងដើរទៅបានស្រួល
យើងបានអភិវឌ្ឍខ្លួនឯងបានច្រើនឡើង ។ ប្រសិនបើការងារដែលយើងកំពុងធ្វើនោះ យើងមិនអាចមើលឃើញពីអត្ថប្រយោជន៍ដល់សង្គម
ដល់ប្រទេសជាតិ តែយើងត្រូវធ្វើការងារបណ្ដុះឆន្ទៈឡើងក្នុងជ្រុងមួយថា
វានឹងជួយឲ្យយើងបានអភិវឌ្ឍជីវិតរបស់យើង ព្រោះថាការងារនោះមានន័យម្យ៉ាង
គឺជាចំណុចអភិវឌ្ឍជីវិតរបស់យើង ។
ការងារនេះស៊ីពេលច្រើននៃជីវិតយើង
ដូចជាមួយថ្ងៃ ៨ម៉ោង គឺមួយភាគបីនៃថ្ងៃ នៅសល់ ១៦ម៉ោងទៀត អង្គុយខ្លះ ដើរខ្លះ
អស់ច្រើនទៀត ព្រោះដូច្នោះយើងនឹងយកអ្វី ក៏ត្រូវយកពេល ៨ ម៉ោងនេះ កុំឲ្យខាតទៅទទេៗ
ប្រសិនបើយើងវីវក់កើតទុក្ខបង្ខំចិត្តជាមួយការងារនេះ យើងនឹងខាតមួយថ្ងៃ ៨ ម៉ោងទទេៗ
ហើយជីវិតយើងពោរពេញដោយទុក្ខកង្វល់ជាប់មិនលែង ។
ដូចនេះ យើងត្រូវព្យាយាមប្រញាប់បណ្ដុះឆន្ទៈឡើងឲ្យឃើញពីអត្ថប្រយោជន៍ដែលស្រឡាញ់ការងារនោះឲ្យបាន
ហើយយើងក៏ប្រាប់ខ្លួនឯងថា ការងារនេះយើងធ្វើចុះ យើងនឹងបានអភិវឌ្ឍខ្លួនឯង
អភិវឌ្ឍទស្សនវិស័យ អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហា អភិវឌ្ឍបញ្ញា
អភិវឌ្ឍចិត្តគំនិតឲ្យមានភាពអត់ធ្មត់ ឲ្យមានសេចក្ដីព្យាយាម ឲ្យចេះគ្រប់គ្រងខ្លួនឯង
ឲ្យមានសតិ មានសមាធិជាដើម។ ការងារគ្រប់យ៉ាងយកមកប្រើអភិវឌ្ឍន៍ខ្លួនយើងបានទាំងអស់
យ៉ាងហោចទៅ ក៏វាបានជួយអភិវឌ្ឍខ្លួនឯងដែរ ។ ប្រសិនបើមានឆន្ទៈយ៉ាងនេះ ធ្វើការងារអ្វីក៏មានន័យ
និងមានសេចក្ដីច្រើនឡើង ៕
Cr. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment