ការកែលំអរវិថីចិត្ត
ចាំបាច់ណាស់ត្រូវការភាពរឹងមាំ ។ ការអង្គុយត្រួតពិនិត្យសង្កេតមើលចិត្តត្រូវត្រួតពិនិត្យសង្កេតឲ្យមែនទែន
វិថីរបស់ចិត្តនឹងធ្វើដំណើរទៅគ្រប់វិថី មិនថាយប់ឬថ្ងៃ
សូម្បីតែខ្លួនដេកលក់ក៏មានយល់សប្ដិដែរ។
ទាំងនេះសុទ្ធតែជាវិថីរបស់ចិត្តដែលត្រាច់រង្គាត់គ្រប់ពេលវេលាទាំងអស់។
ប្រសិនបើជាយោគីវចរអ្នកប្រតិបត្តិកំចាត់បង់គ្រឿងភ័យដល់ចិត្ត
ព្រមទាំងជាអ្នកដឹងទាន់វិថីចិត្តរបស់ខ្លួនហើយ ត្រូវធ្វើជាអ្នកសង្កេតមើលចិត្តនេះ។
ដូច្នេះ ការចម្រើនភាវនា ទើបជាវិធីល្អបំផុត
ដែលអាចនឹងទទួលដឹងរឿងវិថីចិត្តរបស់ខ្លួនថា វាត្រាច់ចរទៅផ្លូវខុសឬក៏ផ្លូវត្រូវ
ដើរមួយជំហានត្រូវគិតមួយជំហាន គិតទៅរកផ្លូវធម៌ ឬគិតទៅរកផ្លូវលោក
ដើម្បីជាការពូនសន្សំកិលេសមកឲ្យចិត្ត យើងត្រូវសង្កេតតាមរបៀបនេះឯង។
ប្រសិនបើជាអ្នកត្រូវការធម៌ជាគ្រឿងលាងជម្រះចិត្ត
ត្រូវមើលវិថីដើររបស់ចិត្តប្រកបព្រមដោយសតិបញ្ញា និងដោយសេចក្ដីព្យាយាម។
រឿងនេះព្រះពុទ្ធជាម្ចាស់ទ្រង់យាងមកយ៉ាងនេះ សាវ័កទាំងឡាយក៏ធ្លាប់បាននិមន្តមកយ៉ាងនេះ
គ្រូអាចារ្យដែលមានឈ្មោះល្បីល្បាញក៏ធ្លាប់បានអប់រំពួកយើងមកទល់ឥឡូវនេះ
លោកក៏ប្រតិបត្តិឬសង្កេតពិនិត្យមើលវិថីផ្លូវដើររបស់លោកមកយ៉ាងនោះដូចគ្នា
មិនដូច្នោះទេ ក៏មិនដឹងវិថីចិត្តដូចគ្នា។
បើដើរទាំងយប់ទាំងថ្ងៃ
ក៏ត្រូវគិតទាំងយប់ទាំងថ្ងៃ នឹងគិតរឿងរាប់រយជំពូកក៏ដោយ យើងក៏អាចដឹងបានថា ជាផ្លូវល្អ
ឬអាក្រក់ យើងគ្រាន់តែដឹងថា បណ្ដោយទៅតាមអំពើចិត្តដែលវាគិតទៅប៉ុននោះ នៅត្រង់នេះហើយ
ផលប្រយោជន៍ដែលប្រាកដឡើងនោះ វាមិនមាន មានតែភាពក្ដៅក្រហាយ។
បើបានអង្គុយថ្ងៃនេះហើយ ថ្ងៃក្រោយក៏ហើយ
ថ្ងៃនេះងងឹត ថ្ងៃក្រោយក៏ភ្លឺ ខ្លួនក៏រអ៊ូរជានិច្ចថា ចិត្តរបស់ខ្លួននេះទន់ជ្រាយ
ចិត្តរបស់ខ្លួននេះគ្មានក្ដីសេចក្ដីសុខ គ្មានផាសុក
ពីព្រោះការប្រតិបត្តិខ្លួនឯងមិនសមតុល្យនៃហេតុ ដែលគួរធ្វើចិត្តឲ្យមានសេចក្ដីចម្រុងចម្រើន
ឬស្រួលសប្បាយក្នុងខ្លួនបាន ទើបរកភាពស្ងប់ត្រជាក់នេះមិនបាន នេះហើយជាប្រការនាំឲ្យយើងមកប្រតិបត្តិគិតពិចារណាវិថីចិត្តនោះ
។
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព ផេកវត្តបទុបវតី
រូបភាព ផេកវត្តបទុបវតី
No comments:
Post a Comment