អ្នកមានសំណាងណាស់ ដែលមានឳពុកម្ដាយរងចាំផ្ដល់អ្វីគ្រប់យ៉ាងឲ្យអ្នក
ហើយទោះបីពេលខ្លះ ពួកគាត់ធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែយ៉ាងហោចណាស់
អ្នកនៅមានម៉ាក់ប៉ាហៅនឹងគេ ។ មនុស្សជាច្រើនមិនមែនសុទ្ធតែមានសំណាងដូចអ្នកទេ
មានក្មេងៗកំព្រាជាច្រើនដែលបានត្រឹមសម្លឹងមើលអ្នក ហើយលួចអន់ចិត្ត ។ មានក្មេងៗជាច្រើនដែលត្រូវឳពុកម្ដាយបោះបង់ចោល
រស់នៅលំបាកវេទនា ។ មានក្មេងៗកូនអ្នកក្រខ្លះ គ្មានស្បែកជើងស្អាត ខោអាវស្អាតៗ
ដូចអ្នកទេ ។ មានក្មេងៗជាច្រើនដែលគ្មានឱកាសក្រេបជញ្ជក់ចំណេះដឹង
ហើយត្រូវប្រើជីវិតដ៏ងងឹតរស់ទាំងវេទនា ។
បើប្រៀបធៀបទៅ អ្នកមានសំណាងណាស់
ទោះពេលខ្លះប៉ាម៉ាក់របស់អ្នក មិនអាចបំពេញបំណងអ្នកគ្រប់ពេល
តែពួកគាត់បានផ្ដល់ឲ្យអ្នកច្រើនខ្លាំងណាស់ ។ ឳពុកម្ដាយស្ដីប្រដៅ
ព្រោះគាត់ចង់ឲ្យអ្នកបានល្អ ។ នៅពីក្រោយការស្ដីបន្ទោស ប្រដៅណែនាំទាំងនោះ
គឺបង្កប់ក្ដីស្រឡាញ់ដ៏ធំធែងបំផុត ។ អ្វីដែលឳពុកម្ដាយចង់បាន គឺឃើញអ្នករស់នៅយ៉ាងល្អប្រសើរក្នុងសង្គម
។ អ្នកជោគជ័យ អ្នករីករាយ ពួកគាត់ក៏រីករាយជាមួយអ្នក ។ អ្នកចួបទុក្ខលំបាក អ្នកសោកសៅ
ពួកគាត់ក៏ចែករំលែកជាមួយអ្នក ។ មនុស្សគ្រប់គ្នាអាចបោះបង់អ្នក
តែឳពុកម្ដាយនៅតែជាបង្អែកសម្រាប់អ្នកជានិច្ច ។ ពួកគាត់តែងឱបអ្នកដោយស្នាមញញឹម ។
កុំតូចចិត្តនឹងឳពុកម្ដាយ ព្រោះទម្រាំគាត់អាចកាន់ដៃយើងមកដល់ពេលនេះ គាត់លះបង់ច្រើនបំផុតហើយ
។ កុំតូចចិត្តដែលមានឳពុកម្ដាយជាអ្នកក្រ ព្រោះតម្លៃជីវិតរបស់អ្នក
នឹងល្អប្រសើរនៅពេលដែលអ្នកចេះតស៊ូក្នុងជីវិត ៕
Cr. Sun Veasna
No comments:
Post a Comment