ខ្ញុំអាចជាមនុស្សម្នាក់
ដែលត្រូវគេបោះបង់ចោល ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់
ដែលមិនសូវមានអ្នកណាចូលចិត្ត ប៉ុន្តែខ្ញុំមិនដែលស្អប់ខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់
ដែលមិនសូវមានអ្នកណាទុកចិត្ត ប៉ុន្តែខ្ញុំមិនដែលអស់ជំនឿលើខ្លួនឯងទេ។
ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេមើលងាយ
ប៉ុន្តែពាក្យមើលងាយរបស់គេ តែងតែធ្វើឲ្យខ្ញុំរឹងមាំជាងមុនជានិច្ច។
ខ្ញុំអាចជាមនុស្សម្នាក់
ដែលស្រលាញ់ស្មោះចំពោះគេតែម្នាក់ឯង ប៉ុន្តែខ្ញុំនៅតែមានជំនឿថា ថ្ងៃណាមួយ
ក្ដីស្រលាញ់ដ៏ស្មោះ
ដែលខ្ញុំបានផ្ដល់ទៅគេនឹងត្រូវផ្ដល់ឲ្យខ្ញុំវិញដោយនរណាម្នាក់ផ្សេងទៀត។
ខ្ញុំអាចជាមនុស្សម្នាក់
ដែលគេមិនចាប់អារម្មណ៍ទាល់តែសោះ ពេលខ្ញុំធ្វើដំណើរនៅលើដងផ្លូវ
ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ចំពោះខ្លួនឯងគ្រប់ពេល។
ខ្ញុំតែងឈរសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់យ៉ាងយូរ ដោយនិយាយថាខ្ញុំគឺមានតែមួយគត់
គ្មាននរណាម្នាក់ដែលមានរូបរាងបែបនេះដូចខ្ញុំទេ៕
___________________________________
“យើងអាចទទួលបានគ្រប់យ៉ាង
ដោយគ្រាន់តែធ្វើចំពោះខ្លួនឯង ឬផ្ដល់ឲ្យខ្លួនឯងនូវអ្វីដែលយើងចង់បាន”
___________________________________
Cr. កូនចាបមាស
No comments:
Post a Comment