ខុង ជឺ (Confucius) ពោលថា “បើបណ្តោយឱ្យជនណាម្នាក់រៀនដោយគ្មានការគិត
គឺជាការខាតពេលវេលា តែបើឱ្យជននោះគិតដោយគ្មានការរៀន គឺជាការខាតបង់ធនធានមនុស្ស”។
ចំណេះវិជ្ជាងាយស្រួលរកនិងងាយស្រួលផ្តល់ឱ្យ តែបើសាបព្រោះចំណេះដឹងខុស
សាបព្រោះលើមនុស្សខុស គឺជាការខាតបង់ទាំងពេលវេលា
ព្រមទាំងបំផ្លាញឬបានសាបព្រោះគ្រោះកាចដល់សង្គមទៀតផង។
គំនិតល្អនាំឱ្យមានអារម្មរណ៍ល្អ។
អារម្មណ៍ល្អនាំឱ្យធ្វើសកម្មភាពល្អ។
បើធ្វើសកម្មភាពល្អនាំឱ្យទទួលផលល្អទាំងយើងទាំងគេឬក៏ថាឈ្នះ-ឈ្នះ។
មានគំនិតអស្ចារ្យនឹងបង្កើតភាពអស្ចារ្យ
រីឯគំនិតអស្ចារ្យកើតចេញពីប្រឹងប្រែងរៀនសន្សំយ៉ាងអស្ចារ្យ។ បើគ្មានការសិក្សាទ្រឹស្តី
និងការពិសោធទេ គឺមនុស្សខ្វះព័ត៌មាន។
បើកាលណាខ្វះព័ត៌មាន
គឺស្មើនឹងគ្មានចំណេះដឹង។ ការចងចាំបូកនឹងយល់ គឺស្មើនឹងចេះ។ ប៉ុន្តែបើយល់ហើយមិនចងចាំ
ស្មើនឹងមិនចេះ ឬបើចងចាំ តែមិនយល់ ក៏ស្មើនឹងមិនចេះដូចគ្នាដែរ។
អ្នកប្រាជ្ញម្នាក់និយាយថា “ការអប់រំមិនអាចឱ្យយើងគ្រប់គ្នាក្លាយជាអ្នកដឹកនាំបានមែនពិត
តែវាពិតជាអាចប្រាប់យើងឱ្យដឹងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម”។ បើយើងយល់ថាភាពល្ងង់ខ្លៅ
ឬអវិជ្ជាគ្មានតម្លៃ នោះចូរយើងប្រឹងប្រែងសំដៅទៅរកវិជ្ជាដែលមានតម្លៃកាត់ថ្លៃពុំបាននោះចុះ៕
__
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment