ទស្សនវិទូអាល្លឺម៉ង់ ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) និយាយថា “ធ្វើជាមនុស្ស កុំចេះតែដើរតាម ស្តាប់តាម
ឬធ្វើតាមខ្ញុំ តែត្រូវចេះយកខ្លួនឯងជាប្រធាន”។
និហ្សឺ ជាទស្សនវិទូដែលមិនជឿថាមានព្រះ
(អទេវនិយម)។ ប៉ុន្តែនិហ្សឺបានលើកទឹកចិត្តឲ្យមនុស្សជឿលើខ្លួនឯងច្រើនជាង។
មនុស្សគ្រប់ៗរូបកើតមកលើផែនដីនេះសុទ្ធតែមានភាពស្មើគ្នា តែការអប់រំបានធ្វើឲ្យមនុស្សមានភាពខុសគ្នា។
ក្នុងជីវិតរស់នៅ យើងម្នាក់ៗត្រូវមានម្ចាស់ការឯករាជ្យលើខ្លួនឯង
កុំរស់នៅក្រោមឆន្ទៈអ្នកដទៃ កុំផ្ញើវាសនាខ្លួនឯងនឹងអ្នកដទៃ
កុំចេះតែដើរតាមអ្នកដទៃទាំងងងឹតងងុល ហើយដាច់ខាតត្រូវមានគោលការណ៍និងជំហរខ្លួនឯងឲ្យច្បាស់។
ព្រះពុទ្ធសម្តែងថា “ធម្មទានឈ្នះអស់ទានទាំងពួង”។
ក្នុងនាមយើងជាអ្នកចេះដឹង បើបានស្គាល់មនុស្សដែលគ្មានម្ចាស់ការឯករាជ្យលើខ្លួនឯង
យើងត្រូវចេះជួយជ្រោមជ្រែងបុគ្គលនោះតាមដែលអាចធ្វើទៅបាន។
តើត្រូវជ្រោមជ្រែងយ៉ាងដូចម្តេចបានត្រឹមត្រូវ? កុំឲ្យត្រី តែត្រូវបង្រៀនឲ្យចេះស្ទូចត្រី។
ទីណាងងឹត មាននរណាម្នាក់រកផ្លូវចេញមិនឃើញទេ យើងមិនត្រូវធ្វើជាអ្នកភ្លឺ
រួចហើយដឹកដៃអ្នកនោះចេញពីទីងងឹតទេ។ ប៉ុន្តែយើងត្រូវផ្តល់បញ្ញាឲ្យដល់មនុស្សនោះភ្លឺ
ហើយឲ្យគេដើរចេញដោយខ្លួនឯង។ របៀបនេះហៅថា “បង្រៀនមនុស្សឲ្យធ្វើជាប្រធានលើខ្លួនឯង” ដូចព្រះពុទ្ធដីកាមួយឃ្លាបានបង្រៀនតាំងពី២៥៦២ ឆ្នាំមុនថា “ខ្លួនជាទីពឹងរបស់ខ្លួន”៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment