“មនុស្សដែលនិយាយមិនឈ្នះអ្នកដទៃ
នឹងយកការនិយាយបង្កាច់បង្ខូចវាយប្រហារអ្នកដទៃពីក្រោយខ្នង មកធ្វើជាឧបករណ៍យកឈ្នះអ្នកដទៃ”។
ក្នុងទ្រឹស្តីល្បែងខ្មែរពោលថា “ឈ្នះមុខខ្លាញ់
ចាញ់មុខខ្លា”។ មានន័យថាបើឈ្នះ គឺមានទឹកមុខស្រស់ថ្លា
តែបើចាញ់វិញមុខគួរឱ្យខ្លាចដូចសត្វខ្លា។ មនុស្សល្អត្រឹមត្រូវ
សុខចិត្តចាញ់អ្នកដទៃដោយកិត្តិយស ទទួលស្គាល់ការពិត និងសិក្សាពីប្រវត្តិបរាជ័យរបស់ខ្លួន
ហើយពុំដោះសាយករួចខ្លួនឡើយ។ ប៉ុន្តែមនុស្សថោកទាបដែលគ្មានការទទួលខុសត្រូវខ្ពស់វិញ
បើចាញ់គឺចូលចិត្តនិយាយបង្កាច់បង្ខូចអ្នកដទៃជានិច្ច។
អ្នកចាញ់នឹងរកហេតុផលដោះសាការពារខ្លួន
ហើយមនុស្សដែលចូលចិត្តដោះសាការពារខ្លួន នឹងមិនអាចទទួលជ័យជម្នះទេ។ ពេលខ្លះ ការដោះសាជារឿងខាតពេលវេលា
បើទោះជាហេតុផលនោះត្រឹមត្រូវតាមកាលៈទេសៈក៏ដោយ ពីព្រោះមនុស្សដែលយល់ពីសច្ចៈ
គេនឹងប្រើពេលវេលាធ្វើសកម្មភាពកែតម្រូវខ្លួន
ប្រសើរជាងបង្ខាតពេលនិយាយពីហេតុផលការពារឱ្យខ្លួនត្រូវ៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment