Thursday, August 29, 2019

បើប្រឹងគង់រស់



ជីវិតគឺប្រៀបដូចជាការអុំទូកបញ្ច្រាសទឹកហូរអ៊ីចឹង បើយើងមិនប្រឹងប្រែងអុំទេ ដំណើរទៅមុខឬថយក្រោយ គឺខ្សែទឹកហូរនឹងកំណត់សម្រេចព្រេងវាសនារបស់យើង

ត្រីហែលបណ្តោយទឹកជាត្រីងាប់ ហើយមនុស្សណាដែលសុខចិត្តរស់នៅបណ្តោយតាមព្រេងវាសនាគឺជាមនុស្សស្លាប់។ លើលោកយើងនេះពិតជាមានយុត្តិធម៌ តែគ្មានស្តង់ដារយុត្តិធម៌ទេ។ បើជីវិតរស់នៅប្រឹងប្រែងច្រើន តែបានផលតិច ឬប្រឹងប្រែងតិច តែបានផលច្រើន ឬមិនប្រឹងប្រែងសោះ តែបានផលច្រើន នោះតើយើងត្រូវទៅស្វែងរកយុត្តិធម៌នៅទីណា។

យុត្តិធម៌គឺជាការប្រឹងប្រែងទាមទារ។ បើទោះបីជាទាមទារមិនបានក្តី តែវាប្រសើរជាងនៅស្ងៀម ឬបើបានទាមទារខ្លះ ក៏គង់បានផលសម្រេចខ្លះដែរ។ គឺសម្រេចពីមិនបានសោះ មកបានធម្មតា, ឬពីបានធម្មតា មកបានល្អ, ឬពីបានល្អមកបានល្អប្រសើរ។ នេះគឺជាសច្ចភាពនៃការប្រឹងតស៊ូទាមទារ។ គ្មានបុគ្គលណាម្នាក់ត្រូវស្លាប់ដោយសារតែការប្រឹងប្រែងទេ។ ផ្ទុយទៅវិញ មនុស្សដែលមិនបានប្រឹងប្រែងទេតើ ដែលនឹងត្រូវស្លាប់។ កុំថាឡើយតែមនុស្ស សូម្បីតែសង្គមក៏អ៊ីចឹងដូចគ្នាដែរ៕

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ

No comments:

Post a Comment