Sunday, September 1, 2019

រឿងដែលខ្ញុំឆ្លងកាត់



ខ្ញុំបានទុកយុវភាពខ្លូនឯងចោលអស់រយៈពេល៧ឆ្នាំ។ ៧ឆ្នាំដែលខ្ញុំមិនដែលមានស្នេហា។ ៧ឆ្នាំដែលខ្ញុំមិនដែលខ្វល់នឹងសម្រស់ខ្លូនឯង។ ៧ឆ្នាំដែលខ្ញុំខំប្រឹង។ ៧ឆ្នាំដែលខ្ញុំបានលះបង់ ហើយវាក៏បានបង់ទៅតាមពេលវេលានោះដែរ ។ ពេលនេះខ្ញុំមិនធំទេ គ្រាន់តែជាចាបដែលដុះរោមពេញលក្ខណៈមួយក្បាលប៉ុណ្ណោះ ។

ខ្ញុំតែងទុកបបូរមាត់អ្នកដទៃជាកម្លាំងចិត្ដខ្លួនឯង មិនថាអាក្រក់ឬល្អខ្ញុំស្ដាប់ទាំងអស់ ។ ហើយក៏មានពាក្យអរគុណជាច្រើនដែលចង់និយាយ ។ ជាដំបូងសូមអរគុណមនុស្សមើលងាយ ដែលធ្វើឱ្យខ្ញុំចេះប្រឹង ។ អរគុណមនុស្សនិយាយដើម ដែលបានអប់រំខ្ញុំ ឱ្យចះប្រើជីវិតមួយនេះបានល្អប្រសើរជាលំដាប់ ។ អរគុណដំណក់ទឹកភ្នែក ដែលបានជួយលាងជម្រះភាពកខ្វក់ចេញពីជីវិតរបស់ខ្ញុំ ។ អរគុណមនុស្សអាក្រក់ដែលបង្រៀនឱ្យខ្ញុំចេះមើលមនុស្សបានត្រឹមត្រូវជាងមុន ។ អរគុណមនុស្សល្អៗដែលបានចូលមកក្នុងជីវិត ។ អរគុណរឿងខកបំណងដែលបានបង្រៀនខ្ញុំឱ្យបានយល់ពីរបៀបប្រើជីវិតពេលកំពុងទន់ខ្សោយ ។ អរគុណ មនុស្សពាក់ស្បែកមុខដែលបង្រៀនខ្ញុំមិនឱ្យចាញ់បោកអ្នកដទៃ ។ អរគុណរឿងគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិត ។ អរគុណអ្វីៗគ្រប់យ៉ាងដែលមានវត្ដមានជាមួយខ្ញុំរាល់ថ្ងៃ ។ អរគុណដែលបានបង្រៀនខ្ញុំយ៉ាងច្រើន ពីមេរៀនជីវិត និងចុងក្រោយ អរគុណសៀវភៅរាប់សិបក្បាលដែលខ្ញុំបានអានបានរៀនកន្លងមក អរគុណដែលធ្វើឱ្យខ្ញុំបន្ដដំណើរជីវិតដ៏ទន់ខ្សោយធ្វើដំណើរមកដល់ពេលនេះ ។

មានពាក្យអរគុណរាប់លានម៉ាត់ដែលខ្ញុំចង់និយាយ ប៉ុន្ដែខ្ញុំមិនអាចនិយាយគ្រប់ម៉ាត់ទាំងអស់បានទេ ។ ដរាបណាយើងនៅតែមានជីវិត ដរាបនោះការសម្លឹងទៅមុខ និងដើរទៅមុខជារឿងដែលមិនអាចឈប់បាន ។ ចូរធ្វើអីដែលចង់ធ្វើ ចូរដើរតាមបេះដូង និងក្ដីស្រមៃខ្លួនឯង នោះយើងនឹងរកឃើញអត្ថន័យជីវិតពិតប្រាកដ ៕

Cr. Sun Veasna

No comments:

Post a Comment