កុំសង្ហារពេកអី ព្រោះខ្ញុំមិនចូលចិត្តអារម្មណ៍ដែលត្រូវគេមករញ៉េរញ៉ៃសង្សារខ្លួន
ក៏កាន់តែមិនចូលចិត្តឱ្យគេមកប្រកួតប្រជែងជាមួយខ្លួនដែរ។ ❌😨
កុំមានពេកអី ព្រោះភាពលេចធ្លោនៃទ្រព្យសម្បត្តិ
និងគ្រឿងសម្ភារនិយម វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាចាញ់គេស្រាប់ហើយៗខ្លួនយល់ថាវាមិនសក្តិសមផងដែរ។❌😌
កុំផ្អែមល្ហែមហើយរ៉ូម៉េទិចពេកអី
ព្រោះភាពបែបនេះ វានឹងធ្វើឱ្យខ្ញុំងាយភ្លេចខ្លួន មើលរំលងខ្លួនឯង ហើយក៏ភាន់ច្រឡំពឹងផ្អែកក្ដីសុខទៅលើគេទាំងស្រុង។
មែនទែនទៅបុរសបែបនេះ គឺងាយទាក់ទាញអ្នកដទៃខ្លាំងបំផុត ទោះចង់មិនចង់ បែបនេះក៏មានន័យថា
គេនៅក្រៅតំបន់សុវត្ថិភាពហើយ។❌😔
បុរសដែលខ្ញុំប្រាថ្នាគឺជាបុរសសាមញ្ញម្នាក់
គឺសាមញ្ញបំផុត មិនថារូបរាង ទ្រព្យសម្បត្តិ ឋាន:យសសក្ដិ ឬក៏ឥរិយាបទចំពោះខ្ញុំទេ។
គ្រាន់តែស្រឡាញ់ខ្ញុំ យល់ពីខ្ញុំ ឱ្យតម្លៃលើទំនាក់ទំនងខ្ពស់
ហើយក៏មានសមត្ថភាពការងារដូចមនុស្សទូទៅ នោះក៏អូខេបាត់ហើយ។♥😁
ព្រោះខ្ញុំមិនដែលប្រាថ្នាឱ្យខ្លួនឯងក្លាយជាម្ចាស់ក្សត្រី
ឬព្រះរាជនី ខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតដ៏សាមញ្ញមួយជាមួយមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។
នៅក្បែរគ្នា ចែករំលែករឿងរីករាយនិងកើតទុក្ខជាមួយគ្នា រៀនជាមួយគ្នា
កំដរគ្នាហែលឆ្លងឧបសគ្គនិងបញ្ហាជីវិតទៅជាមួយគ្នា
ហើយចុងក្រោយគឺធានាឱ្យគ្នានៅទំនាក់ទំនងដ៏យូរអង្វែងមួយ
រហូតដល់ចុងបញ្ចប់នៃខ្យល់ដង្ហើមម្នាក់ៗ។💑💋
គេមិនមែនជាប្រភេទបុរស
ដែលនឹងធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឆ្អែតឆ្អន់ឬងប់ងុល តែគេគឺជាបុរសដែលនឹងធ្វើឱ្យខ្ញុំយល់ថាខ្លួនឯងមានតម្លៃ
ហើយមានក្ដីសុខនឹងជីវិត។ តើម្នាក់នោះគេនៅឯណា???
😊🌸❤
Cr. ស្នង នេត្រា
No comments:
Post a Comment