Sunday, September 1, 2019

ការបែកគ្នា?



ធ្លាប់ឆ្លងកាត់រួចមកហើយ ពេលដែលគិតត្រឡប់ទៅពេលនោះវិញ ស្ទើរតែមិនជឿថាខ្លួនឯងអាចឆ្លងកាត់វាមកបាន ព្រោះដំណាក់កាល ឈឺចាប់ ឯកា ធុញធប់ក្នុងចិត្ត និងនឹកដល់គេ រឿងអស់នេះ វាមិនងាយឆ្លងផុតដោយងាយៗទេ។

ប៉ុន្តែដល់ពេលមួយដែលដឹងខ្លួនថា ខ្លួនឯងមិនទាន់ដើរដល់ផ្លូវទាល់ច្រកនៅឡើយទេ ពេលនោះបទពិសោធនៃការគិតល្អៗក៏កើតមានឡើង ហើយក៏ទទួលស្គាល់សច្ចភាពនៃជីវិត​ ដូចជាមានការជួបក៏តែងតែមានការបែក ហើយពេលមានរូបក៏តែងតែមានទុក្ខមកជាមួយផងដែរ។

ចាប់ពីពេលនោះមក ការបែកគ្នាវាលែងក្លាយជារឿងចម្លែកទៀតហើយ។

Cr. SROMAI

No comments:

Post a Comment