ទស្សនវិទូក្រិក
សូក្រាត (Socrates) និយាយថា “ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងទាំងអស់ តែខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំមិនចេះអ្វីទាំងអស់”។
មនុស្សប្រសើរគឺជាបុគ្គលដែលចេះ
តែមិនចេះអួតអាងខ្លួន។ ចំណែកបុគ្គលកម្សោយវិញ គឺមិនចេះទេ
ប៉ុន្តែពូកែខាងអួតបំប៉ោងខ្លួន។ អ្នកចេះគ្មានទេភាពខ្សោយ ព្រោះគិតថាខ្លួនឯងខ្សោយ។
ការគិតថាខ្លួនឯងខ្សោយ ទើបជាការមិនខ្សោយ។ ការយល់ថាខ្លួនឯងខ្សោយនិងភាពស្ងប់ស្ងៀម
គឺជាប្រភពនៃភាពរីកចម្រើន។
បិតារូបវិទ្យាស.វទី២០
អាល់ប៊ឺត អាញស្តាញ ពោលថា “មូលដ្ឋានគ្រឹះនៃក្តីរីកចម្រើនគឺជាការមានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម”។ ស្ងប់ស្ងៀមក្នុងន័យនេះ
គឺចង់សំដៅឱ្យយើងមានសន្តិភាពចំពោះខ្លួនឯង ហើយប្រើសន្តិភាពប្រឹងប្រែងរៀនសូត្រ
គិតត្រិះរិះពិចារណា និងត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច។
ចូរប្រើសន្តិភាពឱ្យមានប្រសិទ្ធិភាព៕
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ
No comments:
Post a Comment