យើងអាចឈរលើគំនិតបែបទស្សននិយមបាន
តែតថភាពទស្សននិយមខ្លះ ពុំដូចភាពជាក់ស្ដែងនិយមនោះទេ។
ប្រទេសខ្លាំងត្រូវការមនុស្សខ្លាំង ហើយចំណែកមនុស្សខ្លាំង លុះត្រាណាតែឈរលើភាពជាក់ស្ដែងនិយម
ខ្លាំងជាងទស្សននិយមដែរ។ យោងតាមសៀវភៅ ភាពជាអ្នកដឹកនាំបែបបម្រើ ឬ ភាសាអង់គ្លេស “Servant – Leadership” លើកឡើងថា “អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រយោជន៍រួម ប្រយោជន៍សមូហភាព
ដែលពោរពេញទៅដោយការលះបង់ខ្ពស់បំផុត ដើម្បីឈានទៅរកភាពជោគជ័យសម្រាប់មនុស្សទូទៅ”។ ភាពខ្លាំងរបស់យុវជន
ពុំអាចកាត់សេចក្ដីតាមរបៀបនិយាយអួតអាងបន្តិចបន្តួចនោះទេ
ប៉ុន្តែត្រូវកាត់សេចក្ដីតាមរបៀបធ្វើពិតប្រាកដវិញ។ សម្ដីយុវជនខ្លះ
នឹងក្លាយជាទឹកស្លុយបង្ហូរតាមលូរក្បែរលាមក នៅពេលដែលយុវជននិយាយពីរោះជាងប្រតិបត្តិ។
ក្នុងប្រទេសអភិវឌ្ឍន៍
គេត្រូវការគំនិតបែបជាក់ស្ដែងនិយម ពុំមែនបែបទស្សននិយម
ឬក៏មនោគមន៍វិជ្ជានិយមជ្រុលនោះទេ។ មួយវិញទៀត កត្តាដែលអាចកំណត់ភាពខ្លាំង ឬខ្សោយបាន
ក៏ពុំមែនអាស្រ័យលើទង្វើយុវជនទាំងស្រុងនោះដែរ ប៉ុន្តែត្រូវមានអ្នកជ្រោមជ្រែងពិតប្រាកដ។
ទស្សនពុទ្ធនិយមបង្ហាញថា “មនុស្សគ្រប់រូបត្រូវស្វែងរកផ្លូវត្រូវ
ឬជំហាននៃការយល់ត្រូវ គ្រប់សកម្មភាពទាំងអស់ត្រូវដើរតាមមាគ៌ាត្រឹមត្រូវ”។ ប៉ុន្តែក្នុងស្ថានភាពជីវិតជាក់ស្ដែង
លែងគិតខុស គិតត្រូវហើយ រឿងដែលគិតគឺធ្វើយ៉ាងណារស់បានប្រយោជន៍។ បើជាយុវជនគួរពុំគួរ ក៏ត្រូវចាំបាច់យកខួរក្បាលទៅគិត, យកចិត្តទៅរំលាយភាពអំនួតចោលឲ្យអស់ចៀសវាងក្មេងចិត្តក្មេងគំនិត
គិតតិចប្រព្រឹត្តខុសច្រើន។
បុព្វបុរស
ឬក៏មនុស្សខ្លាំងកាលពីសម័យអតីតកាល ពុំមែនជាមនុស្សទស្សននិយមហួសហេតុ
ប៉ុន្តែជាមនុស្សដែលមានគំនិតបែបជាក់ស្ដែងនិយមច្រើនជាង (ប្រាកដនិយម)។
ប្រសិនជាយើងជាអ្នកអានវិញ “គ្មានសៀវភៅណាប្រគល់អំណាចដល់មនុស្សទេ
ប៉ុន្តែអ្នកគិត អ្នកបន្សុទ្ធ បូកនិងបទពិសោធជាក់ស្ដែងទេ
ទើបសៀវភៅនោះអាចប្រគល់អំណាចជូនយើងបានយ៉ាងពិតប្រាកដ”។ បើយុវជនវិញទ្រឹស្ដីពេក ក៏មិនល្អដែរ។
ខ្ញុំនិយាយតាម អ្នកប្រាជ្ញ រូបវិទ្យា អាញស្ដាញទេ។ ចំពោះមេដឹកនាំ
ត្រូវសាបព្រោះអ្នកបដិបត្តិពិត៕
__
*ដកស្រង់ពីសៀវភៅ តម្រាទស្សនយុវជន ភាពជាអ្នកដឹកនាំ
*រូបភាពអ្នកសរសេរមានបំណងនិយាយអំពីការបង្រៀន
Cr. Lam
Lay
No comments:
Post a Comment