”បើចង់បំផ្លាញ់វប្បធម៌នៃសង្គមមួយ
អ្នកពុំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់នោះទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យក្នុងសង្គមលែងចង់អានសៀវភៅ
គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញ់ប្រទេសជាតិទៅហើយ”។
ការអាន
មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបាននោះទេ
ប៉ុន្តែវាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន
គឺជាផ្នែកមួយនៃការអប់រំ។ មនុស្សដែលមានការអប់រំខ្ពស់ ធ្វើឲ្យសង្គមរីកចម្រើន។
គ្រប់ប្រទេសដែលរីកចម្រើនខ្លាំងក្លានិងមានការអភិវឌ្ឍខ្លាំងទាំងអស់
គឺសុទ្ធតែដោយសារប្រជាជនក្នុងរបស់នោះ(នៃដើមក្នុងសៀវភៅ
ប៉ុន្តែខ្ញុំគិតថាប្រហែលជាចង់និយាយថា ក្នុងរបបនោះ)មានចំណេះដឹងខ្ពង់ខ្ពស់។
ប្រទេសក្រីក្រ
គឺជាភស្តុតាងបង្ហាញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។
វាមានន័យថា ”ការយល់ដឹងរបស់ប្រជាជនកម្រិតត្រឹមណា
នោះកម្រិតនៃការរីកចម្រើនសង្គមនិងការអភិវឌ្ឍសង្គម ក៏ស្ថិតក្នុងរង្វង់នោះដែរ”។ ជាសច្ចភាព
ទ្រឹស្ដីសកលនិងអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់ និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។
លីក្វាន់យូ
លើកឡើងថា ”អភិវឌ្ឍខួរក្បាលរបស់ប្រជាជនសង្ហិបុរីមុន”។
មេដឹកនាំអាហ្រ្វិកខាងត្បូង
នែលសិន មែនដេឡា(Nelson Mandela)ថា ”ការអប់រំ គឺជាអាវុធដ៏មានអនុភាពខ្លាំងក្លាបំផុត
សម្រាប់ឱ្យយើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល”។
អតីតប្រធានាធិបតីអាមេរិក
បារ៉ាក់ អូបាម៉ា លើកឡើងថា ”បើមិនខិតខំប្រឹងប្រែងរៀនសូត្រទេ
នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ”។ ចំពោះជីវិតមនុស្សវិញ តាមពិតមនុស្សរស់នៅបានសុខ
គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សា និងការប្រឹងអានសៀវភៅ។
មនុស្សខ្លះដែលពុំសូវបានអាន គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ
ពីព្រោះគេជួបបញ្ហាជីវិតរាល់ថ្ងៃ ហើយគេត្អូញត្អែរនឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹងច្រើន
នាំឱ្យមានបញ្ហានៃជីវិតកាន់តែតិច
ហើយចំណេះដឹងតិចគឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែច្រើនឡើង៕
Cr. ”ប្រតិទិនទស្សន៣៦៥ថ្ងៃ”
No comments:
Post a Comment