ដឹងហើយថាលុយមិនអាចទិញពេលវេលា
តែលុយជាអ្នកបង្កើតក្ដីសុខ ។ ដឹងហើយថាលុយមិនអាចទិញក្ដីស្រឡាញ់ពិតប្រាកដបាន
តែបើគ្មានលុយ គ្មាននរណាគេចង់រាប់រកយើងទេ កុំថាឡើយដល់ថ្នាក់សាងសុភមង្កល ។ ដឹងហើយ
ថាលុយមិនអាចទិញអ្វីៗគ្រប់យ៉ាងតាមចិត្តបាន តែបើយើងបាតដៃទទេ នោះអ្វីក៏អត់មានដែរ ។
សង្គមសព្វថ្ងៃគឺសង្គមចាយលុយ
ដើម្បីដើរចូលក្នុងសង្គមចុះ លុះណាតែយើងឆើតឆាយដែរ ហើយដើម្បីឆើតឆាយ
លុះត្រាតែយើងមានលុយទិញសម្ភារៈទាន់សម័យប្រើប្រាស់ ។ កាហ្វេមួយកែវយ៉ាងហោចណាស់ ក៏$1
ទៅ$2 ដែរ ។ គ្រាន់តែពាក់ស្បែកជើងមិនទាន់សម័យ
ជិះម៉ូតូចាស់បន្ដិច សម្ភារៈប្រើប្រាស់មិនទំនើប ញ៉ាំអាហារតាមចិញ្ចើមផ្លូវ
ក៏គេមើលលើមើលក្រោមដែរ កុំថាឡើយដល់ថ្នាក់ឱ្យគេរាប់អាននោះ ហើយបើជាមនុស្សប្រុសវិញ
ច្បាស់ណាស់ គឺគ្មានស្រីណាយកភ្នែកមើលទេ ។
គិតៗទៅសង្គមកាន់តែជឿនលឿន មនុស្សកាន់តែប្រជែង
កាន់តែប្រជែងមនុស្សកាន់តែឃ្លាតចាកពីសន្ដានចិត្តល្អដែលមានពីធម្មជាតិ ។
អ្នកខ្លះយល់ថារាប់អានអ្នកក្រ ធ្វើឱ្យខ្មាសគេ
ក្រោយមកក៏បង្កើតបានជាចិត្តគំនិតមើលងាយគ្នា ។ អ្នកខ្លះក្រទេ តែគួរឱ្យចូលចិត្ត
គួរឱ្យស្រឡាញ់រាប់អាន ។ តាមពិតយើងមានជីវិតដូចគ្នា ពេលវេលាមួយថ្ងៃដូចគ្នា
ហើយអ្វីដែលយើងខុសគ្នា គឺចរិតលក្ខណៈ ។ អ្នកខ្លះមានទាំងលុយ មានទាំងតម្លៃ មានទាំងញាតិ
មានទាំងកិត្តិយស ។ ឯអ្នកខ្លះទៀត មានតែលុយតែខ្វះតម្លៃ មានតែលុយតែខ្វះញាតិ
មានតែលុយតែជីវិតហាក់ដូចជាឯកោ ។ អ្នកខ្លះគិតថាក្រគ្មានគេរាប់
តែអ្នកខ្លះទៀតមានហើយនៅតែគ្មានគេរាប់ ។ ទាំងនេះគឺជាចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ
ហើយវាក៏ជាអ្នកកំណត់តម្លៃរបស់មនុស្សម្នាក់ៗដែរ ។
ដូចនេះ! បើយើងក្រ
កុំចង់សប្បាយដូចអ្នកមាន ។ បើយើងកំពុងលំបាក កុំឆ្លៀតបំផ្លាញសមិទ្ធផលបន្តិចបន្តួចនៃជីវិត
។ ពេលក្រត្រូវចេះប្រឹង ពេលមានបានកុំភ្លើតភ្លើនតាមគេអី! ។ ការហក់លោតតាមជំនោរសង្គមដោយខ្វះការពិចារណា
វានឹងធ្វើឱ្យយើងខាតបង់ ។ ខណៈពេលដែលយើងកំពុងវក់វីនឹងរឿងសប្បាយច្រើនលើសកម្រិត
កុំភ្លេចថា ទុក្ខសោក និងក្ដីវេទនានៅថ្ងៃមុខកំពុងរង់ចាំយើង ។ បើយើងចេះតស៊ូ
ចេះប្រឹង ចេះតម្រង់ចរិតលក្ខណៈ ចេះប្រើកាលៈទេសៈជីវិតខ្លួនឯងឱ្យបានត្រឹមត្រូវ
ទោះតិចឬច្រើនក៏ដោយ យើងនឹងបានផ្លែផ្កានៅថ្ងៃអនាគត ។ " ប្រឹងរកលុយ
ទាន់ខ្លួននៅក្មេង ប្រឹងរកលុយទាន់នៅមានកម្លាំង "៕
______
No comments:
Post a Comment