យើងតែងតែស្រឡាញ់សម្លៀកបំពាក់ដែលគេតាំងបង្ហាញ
ឬឃើញម៉ូតស្អាតៗ ឬភាពស៊ីវិល័យដែលយើងពេញចិត្ត ។ ប៉ុន្ដែទោះស្អាតប៉ុនណា
ទោះមានច្រើនប៉ុនណា ក៏យើងនៅតែជ្រើសយកជម្រើសចុងក្រោយ ។ ជម្រើសដែលយើងជ្រើស
អាចមានច្រើន តែជម្រើសចុងក្រោយ តែងកើតឡើងពីភាពមិនពេញចិត្ត ឬកំហុសណាមួយជាមួយជម្រើសមុនៗ
។ សម្លៀកបំពាក់ស្អាតៗ ពិតជាស្អាត តែសម្លៀកបំពាក់ខ្លះវាមិនសក្តិសមនឹងរាងរបស់យើងទេ
ហើយបើយើងនៅតែមានះទិញមកស្លៀក យើងនឹងខ្មាសខ្លួនឯងជាមិនខាន ។
ស្នេហាក៏បែបនេះដែរ
ជម្រើសចុងក្រោយដែលយើងជ្រើស ពេលខ្លះដោយសារយើងធ្លាប់ឆ្លងកាត់ការឈឺចាប់ជាមួយជម្រើសពីមុនៗ
។ ពេលវេលាបានដឹកដៃយើងមកជួបជម្រើសចុងក្រោយ រួចបានបន្សល់ទុកនូវអតីតកាលដ៏ឈឺចាប់មួយ
ហើយរង្វាន់នៃការឈឺចាប់ គឺជម្រើសចុងក្រោយដែលកើតចេញពីបទពិសោធពីមុនៗ ។ មនុស្សស្អាតៗ
សង្ហាៗមានច្រើន តែមនុស្សដែលសក្តិសមនឹងយើង មានមិនច្រើនទេ ។ កុំស្រឡាញ់សម្លៀកបំពាក់ដែលមិនសមនឹងរាងរៅរបស់យើង
ព្រោះវានឹងធ្វើឱ្យយើងខកចិត្ត ។ ជ្រើសមនុស្សដែលសក្តិសមនឹងឋានៈរបស់យើង
ហើយព្យាយាមមើលថែគ្នាឱ្យបានល្អ គឺជារឿងប្រសើរបំផុត ។ ពេលខ្លះ
ភាពផ្អែមល្ហែមដែលកើតចេញពីក្លិនទឹកអប់ ដែលយើងមិនចូលចិត្ត វាជាការរំខានខ្លាំងបំផុត
ដល់សេចក្ដីសុខផ្លូវចិត្ត ៕
_______
អត្ថបទ : Sun Veasna
No comments:
Post a Comment