ដាក់ចុះខ្លះទៅ
ប្រសិនបើយើងមានអារម្មណ៍ថាធ្ងន់ពេក ។ ដាក់របស់គ្មានបានការចោលខ្លះទៅ
ប្រសិនបើយើងចង់ធ្វើដំណើរឲ្យលឿនជាងនេះ ។ បើអាច គួរតែទម្លាក់រឿងស្មុគស្មាញចោលខ្លះទៅ
ប្រសិនបើវាធ្វើឲ្យយើងតានតឹងខ្លាំង ។
ពេលខ្លះ
ការឱបក្រសោបក្ដីព្រួយបារម្ភច្រើនពេក គឺបានត្រឹមតែធ្វើឲ្យតឹងចិត្ត
ដេកមិនលក់ប៉ុណ្ណោះ ។ រឿងដែលគួរស្ពាយត្រូវតែស្ពាយ ប៉ុន្ដែចំពោះរឿងមិនគួរខ្វល់
គឺត្រូវតែទម្លាក់ចោល ។ ជីវិតខ្លីណាស់ តើយើងនឹងរស់នៅថ្ងៃស្អែកម៉េចនឹងកើត
បើយប់ឡើងយើងគេងមិនគ្រប់?
តើបានកម្លាំងពីណាមកបន្ដដង្ហើម? ។
ពេលគិត គិតឲ្យឆ្អែត ។ ពេលញ៉ាំ ញ៉ាំឲ្យឆ្អែត
។ ពេលគេង គេងឲ្យស្រួលចិត្ត ។ កុំយកពេលគេងទៅគិត ក៏កុំយកពេលញ៉ាំបាយទៅពិបាកចិត្តឡើយ ។
ទោះលំបាកក៏ត្រូវញញឹម ។ ឆាកជីវិតស្មុគស្មាញណាស់ យើងគួររៀនសោយសុខក្នុងគ្រាលំបាក
ព្រោះក្ដីសុខមិនអាចមានគ្រប់ពេលទេ ហើយក្ដីសុខផ្លូវចិត្ត
គឺគ្មាននរណាអាចផ្ដល់ឲ្យយើងបានក្រៅពីយើងខ្លួនឯងឡើយ ។
ត្រូវញញឹមលើកទឹកចិត្តខ្លួនឯងជានិច្ច ៕
________
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment