Wednesday, May 27, 2020

អំណាចបុណ្យដែលខ្លួនយើងម្នាក់ៗបំពេញហើយ


រាល់អំពើល្អ សេចក្ដីល្អ ដែលយើងគ្រប់គ្នាបានបំពេញហើយដោយកាយ វាចា ចិត្ត គឺសុទ្ធតែជាបុណ្យកុសលទាំងអស់ ។ បុណ្យនេះឯង ជាមិត្តជាប់តាមខ្លួនយើងទៅក្នុងជាតិខាងមុខ ។ បុណ្យអាចអភិសេកយើង ឲ្យបានទៅជាព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ជាអគ្គសាវក ជាសាវកសាវិកាដ៏ល្អក៏បាន ព្រោះហេតុនោះ នៅក្នុងនិធិកណ្ឌសូត្រ ឬគម្ពីរឃ្លាំងបរិយត្តិភាគពីរ លោកសំដែងអំណាចបុណ្យថា

-បុណ្យមិនមានអ្នកអាចមកដណ្ដើមបាន
-បុណ្យជាប់តាមខ្លួនទៅគ្រប់ជំហាន
-បុណ្យនាំទៅកាន់ទេវលោក
-បុណ្យមិនជារបស់សាធារណដល់ជនដទៃ
-បុណ្យចោរនាំទៅមិនបាន
-បុណ្យធ្វើឲ្យសម្រេចនូវសេចក្ដីប្រាថ្នាទាំងពួងបាន
-បុណ្យប្រាថ្នារបស់ណារមែងបានរបស់នោះ
-បុណ្យជាពាក្យសម្បុរសល្អ
-បុណ្យ ធ្វើឲ្យមានសម្លេងពីរោះ
-បុណ្យ ធ្វើឲ្យមានទ្រទ្រាយល្អ
-បុណ្យធ្វើរូបល្អ
-បុណ្យ បានជាអ្នកធំ
-បុណ្យ ធ្វើឲ្យមានបរិវារជាទីស្រឡាញ់
-បុណ្យ ធ្វើឲ្យបានជាព្រះរាជា
-បុណ្យ ធ្វើឲ្យបានឥស្សរយស
-បុណ្យ ធ្វើឲ្យបានកើតជាមនុស្ស
-បុណ្យធ្វើឲ្យកើតជាទវតា
-បុណ្យ ធ្វើឲ្យបានជាស្ដេចនៃទេវតា
-បុណ្យ ធ្វើឲ្យបានដល់ទីរំលត់ទុក្ខ (និព្វាន)
-បុណ្យ ធ្វើឲ្យមានកល្យាណមិត្ត
-បុណ្យ ធ្វើឲ្យសម្រេចបានវិជ្ជា និងវិមិត្ត
-បុណ្យ ធ្វើឲ្យបែកធ្លាយក្នុងបដិសម្ភិទាទាំង ៤
-បុណ្យ ធ្វើឲ្យសម្រេចវិមោក្ខ ៣ វិមោក្ខ ៨
-បុណ្យ ធ្វើឲ្យសម្រេចជាពុទ្ធសាវក
-បុណ្យ ធ្វើឲ្យសម្រចបានជាព្រះបច្ចេកពុទ្ធ
-បុណ្យ ធ្វើឲ្យសម្រេចបានជាព្រះពុទ្ធ ។

ជីវិតរបស់បុគ្គលដែលមានបុណ្យ គឺជីវិតដែលមាននូវអ្វីៗទាំងអស់ ហើយជាជីវិតដែលពោរពេញទៅដោយសេចក្ដីសុខ មិនមែនដូចពាក្យគេថា មានលុយមានអ្វីៗទាំងអស់អស់នោះ ព្រោះលុយមិនអាចធ្វើឲ្យយើងគេចផុតពីកើត ចាស់ ឈឺ ស្លាប់បានទេ មានតែបុណ្យប៉ុណ្ណោះ ដែលធ្វើឲ្យយើងរួចពផុតពីការកើត ចាស់ ឈឺ ស្លាប់ និងសេចក្ដីទុក្ខទាំងឡាយទាំងពួងបាន ៕

-----------------------------------------
ស្រ.ស.ភ.ឧបមាជីវិត
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក

No comments:

Post a Comment