មានសត្វកណ្តុរមួយក្បាលគិតតែពីសម្ងំលាក់ខ្លួនពួនអាត្មា
ដោយសារតែភាពភ័យខ្លាចតក់ស្លុតជាមួយនិងសត្វឆ្មា ។ទេវតាឃើញហើយ យល់ចិត្តកើតក្តីអាណិតសត្វកណ្តុរនោះជាពន់ពេក
ក៏ជបឲ្យសត្វកណ្តុរនោះក្លាយទៅជាសត្វឆ្មា ។
នៅពេលដែលកណ្តុរនោះក្លាយទៅជាឆ្មា
វាបែរជាមានអារម្មណ៍ខ្លាចសត្វឆ្កែទៅវិញ ។ ទើបទេវតាជបវាឲ្យក្លាយជាសត្វឆ្កែ ប៉ុន្តែវាបែរត្រឡប់ទៅជាខ្លាចសត្វខ្លាទៀត
ទើបទេវតាបន្តជបវាឲ្យក្លាយជាសត្វខ្លា ។ នៅពេលដែលក្លាយជាសត្វខ្លា
វានៅតែព្រួយបារម្ភខ្លាចជួបនឹងព្រានព្រៃថ្ងៃណាមួយ ។
ហើយនៅទីបំផុត ទេវតាក៏ជបវាឲ្យក្លាយទៅសត្វកណ្តុរដូចដើមវិញ
ហើយទេវតាបានទូន្មានកណ្តុរនោះថា ទោះបីជាយើងខំជបឯងឲ្យក្លាយជាអ្វី
ក៏ជួយឯងមិនបានដែរ
ព្រោះតែអ្វីដែលឯងខ្វះខាតបំផុតនោះគឺភាពក្លាហានប្រឈមមុខតតាំងជាមួយនឹងតថភាពពិត ចិត្តរបស់ឯងជាសត្វកណ្តុរ
ដូចនេះចូរឯងធ្វើជាសត្វកណ្តុរបន្តទៀតចុះ ៕
គតិអប់រំ
ភាពភ័យខ្លាច
តែងតែនាំអ្នកទៅកាន់ភាពបរាជ័យ ។ មនុស្សដែលមានតែលេសដោះសា
រមែងតែងតែមានវាសនាជាមួយនិងភាពបរាជ័យ ។ ភាពជោគជ័យនៃជីវិត
រមែងតែងតែនៅឆ្ងាយសែនឆ្ងាយពីមនុស្សប្រភេទនេះ ហើយនៅទីបំផុតអ្វីដែលគេបានទទួលគឺការស្តាយក្រោយនិងខូចចិត្ត
៕
-------------------------------
Cr. ព្រះចន្ទ
No comments:
Post a Comment