សៀវភៅទស្សនវិភាគរៀនដាស់តឿនចិត្តខ្លួនឯង ជាសៀវភៅមួយក៏នៅជាហ្សស់ដែរ តែខ្លឹមសារមួយចំនួនធំ ស្មេរបានសរសេរចុះផ្សាយនៅក្នុងគេហទំព័រនេះអស់ហើយដែរ បើប្រិយមិត្តចង់អាន អាចស្វែងរកតាមដានអានតាមខែនីមួយៗក្នុងគេហទំព័រគោលគំនិតល្អដើម្បីជីវិតមួយនេះចុះ ។
សៀវភៅបទខ្លីៗចំណីជីវិតនេះ ដូចជាសៀវភៅមុនដែរ សាច់ខ្លឹមសារអាចចូលទៅអានក្នុងផេកគិតច្រើន ស្មេរបានសរសេចេញពីក្នុងពីសៀវភៅមួយនេះ ប្រហែលជា ៥០ភាគរយហើយដែរ ។
សៀវភៅមេរៀនទស្សន បរមត្ថវិជ្ជា ជាសៀវភៅស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យតាមសៀវភៅនានា មកចងក្រងធ្វើជាមេរៀនបង្រៀននៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងមានវិធីតែងការបង្រៀនផង តែសៀវភៅនេះនៅជាហ្សសនៅឡើយ មិនទាន់បានថតចម្លងចេញជាសៀវភៅទេ ។
និក្ខេបបទ មូលដ្ឋានគ្រឹះអប់រំចិត្តក្នុងព្រះពុទ្ធសាសនា គឺជាសៀវភៅស្រាវជ្រាវមួយក្បាល ធ្វើឡើងដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ ហើយសៀវភៅមួយនេះ បានបោះពុម្ពមួយផ្នែកតូច ដើម្បីតម្កល់ទុកក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាព្រះសីហនុរាជតាមបណ្ដាខេត្តមួយចំនួន តម្កល់ទុកក្នុងបណ្អាល័យជាតិ និងតម្កល់ទុកក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ។
សៀវភៅបទខ្លីៗ ចំណីជីវិត នេះក៏នៅតែមិនទាន់បានបោះពុម្ពដែរ តែខ្លឹមសារក្នុងសៀវមួយនេះ ប្រិយមិត្តដែលចូលចិត្តអានអាចចូលទៅអានក្នុងផេកគិតច្រើន មានអត្ថបទស្ទើរទាំងអស់នៅក្នុងផេកនោះ ។
សៀវភៅនិទានបន្ថែមកម្លាំងចិត្តក្នុងថ្ងៃអស់សង្ឃឹមនេះ ជាសៀវភៅមួយមិនបានបោះពុម្ពដែរ តែសាច់ខ្លឹមសារក្នុងសៀវភៅមួយនេះ បានសរសេរចុះក្នុងគេហទំព័រនេះ ស្ទើរ ៨០ -៩០ ភាគរយហើយ ។ ប្រិយមិត្តអាចរកអានបានក្នុងគេហៈទំព័រគោលគំនិតល្អដើម្បីជីវិតនេះបាន ។
សៀវភៅជីវិតផែនដីនិងសត្វលោក គឺសៀវភៅដែលខ្ញុំបានសរសេររួចមកហើយ គ្រាន់តែមិនបានបោះពុម្ពចេញជាសៀវភៅ ប៉ុន្តែសៀវភៅនេះ ក៏បានបាត់បង់ទៅវិញដោយសារបញ្ហាកុំព្យួទ័រខូចហាដឌីស ។ សៀវភៅមួយនេះ ក៏ជាសៀវភៅមួយដែលខ្ញុំខំធ្វើហើយ មិនបានសម្រេចសាច់ការអ្វីទាំងអស់ ។
សៀវភៅព្រះឱវាទនេះ គឺជាសៀវភៅមានតែក្របដែរ សម្រាប់ស្នាដៃរបស់ខ្ញុំ តែក្រោយមកទៀត ក៏ឃើញមានគេរៀបចំតាក់តែធ្វើឡើងមួយក្បាលដែរ ។ សៀវភៅនេះ គ្រាន់តែធ្វើឡើងដើម្បីរំលឹកនូវអ្វីដែលខ្លួនបានធ្វើ ហើយមិនបានសម្រេចប៉ុណ្ណោះ ។
សៀវភៅព្រះរស់ក្នុងផ្ទះ គឺសៀវភៅមួយដែលខ្ញុំបានសរសេរឡើង ដើម្បីចូលរួមចំណែកលើកស្ទួយនូវគុណធម៌តម្លៃមនុស្ស ជាពិសេសលើការគោរពប្រណិបតន៍ម្ដាយឪពុក ដែលកំពូលអ្នកប្រាជ្ញាក្នុងលោកបានផ្ដល់កិត្តិយស តម្លៃដ៏ខ្ពង់ខ្ពស់ឯកបំផុតក្នុងលោក គឺមាតបិតា ដែលទុកមនុស្សទាំងពីរនេះជាមនុស្សវិសេសវិសាល លើកតម្កើងទៅជាទេវតាដើម ជាគ្រូដើម ជាព្រះព្រហ្ម ជាព្រះរបស់កូនប្រុសស្រី គួរដល់ការគោរពបូជាសព្វថ្ងៃៗ ។ តែសៀវភៅមួយក្បាល់នេះក៏មិនបានសម្រេចផលអ្វីដែរ ត្រូវបានបាត់បង់សំណៅដើមទៅវិញ ដោយសារឲ្យគេយកទៅវាយបោះពុម្ពចែកជាធម្មទាន តែមិនបានសម្រេច ដោយអ្នកយកទៅធ្វើនោះ ធ្វើឲ្យបាត់បង់ ។
សៀវភៅជីវិតមហាបុរសនេះ មិនមានសាច់ទេ ដោយសារបញ្ហាមួយចំនួនដែលធ្វើឲ្យសៀវភៅរបស់ស្មេរសរសេរក្នុងកាលនោះត្រូវបានបាត់បង់ តែក្រោយមកទៀត ក៏មានលោកអ្នកចេះដឹងបានសរសេរសៀវភៅមួយឡើងដែរ ។ ការដែលខ្ញុំធ្វើឡើងដាក់ក្នុងគេហទំព័រនេះគ្រាន់តែជាការរំលឹកពីឆន្ទៈរបស់ខ្លួនឯងចង់មានស្នាដៃខ្លះៗបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយបានឈ្វេងយល់បន្ត ។
No comments:
Post a Comment