មនុស្សត្រូវតែមានគោលដៅក្នុងជីវិត ព្រោះវាគឺជាក្រិតគោលបន្ទាត់ក្នុងជីវិតសម្រាប់ពិនិត្យតាមមើលភាពជោគជ័យរបស់អ្នក
ថាតើនៅឆ្ងាយ ឬនៅជិត ឬក៏ពេលណាអាចនឹងឈានដល់ភាពជោគជ័យ? ភាពជោគជ័យនេះ តាមពិតទៅមិនមែនស្ថិតលើមានលុយចាយហូរហៀរ
មានឡានទំនើបជិះ ឬផ្ទះវិឡាធំស្កឹមស្កៃនោះទេ ។
តែពាក្យថាមានបានរបស់មនុស្សនេះមិនស្មើគ្នាទេ
អ្នកខ្លះថាមានមួយម៉ឺនដុល្លារគឺជាអ្នកមានហើយ ហើយអ្នកខ្លះទៀតមានដប់ម៉ឺនដុល្លារ នៅតែថាខ្លួនមិនទាន់គ្រប់ទៀត
។ ដូចនេះ ភាពមានបាន គ្រាន់តែជាលទ្ធផលនៃភាពជោគជ័យតែប៉ុណ្ណោះ ។ ភាពជោគជ័យរបស់អ្នកអាស្រ័យលើគោលដៅ
ដែលខ្លួនឯងជាអ្នកកំណត់ដោយខ្លួនឯង ។ តើភាពជោគជ័យនេះយកអ្វីមកធ្វើក្រិតបន្ទាត់កំណត់របស់អ្នកដូចម្ដេច?
សូមគិតវិជ្ជមានថា
នៅថ្ងៃនេះអ្នកមិនទាន់បានជោគជ័យដោយសារមានឧបសគ្គ ឬមានហេតុការណ៍ដ៏លំបាក ឬក៏ធ្លាក់ក្នុងស្ថានភាពគួរឲ្យសង្វេគ
តែត្រូវចាំថាថ្ងៃណាដែលអ្នកជោគជ័យនុ៎ះ អ្វីៗទាំងនេះគឺជាសញ្ញាសម្រាប់បញ្ជាក់ពីភាពជោគជ័យដ៏ពិតប្រាកដរបស់អ្នក
ព្រោះរាល់បុគ្គលជោគជ័យ សុទ្ធតែឆ្លងកាត់រឿងរ៉ាវវេទនា តស៊ូអត់ទ្រាំជាមួយនឹងពាក្យប្រមាទមើលងាយមើលថោកគ្រប់រូបភាព
ហើយអ្នកបានហ្វឹកហ្វឺន ហាត់ពត់ចិត្តទ្រាំបានគ្រប់ស្ថានភាពទាំងអស់ ។ ដូច្នេះហើយ ភាពជោគជ័យកើតចេញពីភាពលំបាក
មិនមែនភាពជោគជ័យធ្លាក់ពីលើមេឃមក ឬទេវតាអង្គណាប្រទាន ឬក៏ជប់ឲ្យនោះទេ ។ គេថា ពឹងលើព្រេងសំណាង
១០ភាយរយ ពឹងលើការបញ្ចេញញើសឈាមថាមពលើកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនឯង ៩០ ភាគរយ
ប្រសើនបើអ្នកចង់បានភាពជោគជ័យមកជារបស់ខ្លួនឯង ។
ឧទាហរណ៍
ក្នុងកំឡុងព្រឹត្តិការណ៍ ឬហេតុការណ៍កើតឡើង
មនុស្សយើងមានប្រត្តិកម្មចំពោះហេតុការណ៍នោះមិនដូចគ្នាទេ ។ នេះគឺជាមូលហេតុដែលធ្វើឲ្យលទ្ធិផលចេញមកមិនដូចគ្នា
ដូចនេះ ភាពជោគជ័យមានរូបភាពក៏ខុសប្លែកគ្នាទៅតាមហ្នឹងដែរ ។
មនុស្សគ្រប់គ្នាមានក្តីស្រមៃ
មានគោលដៅដូចគ្នាតែអ្វីដែលមិនដូចគ្នា គឺការអនុវត្ត ទស្សនៈវិស្ស័យ
និងការព្រមផ្លាស់ប្តូរខ្លួនចេញពីដែនសុវត្ថិភាពដើម្បីឆ្ពោះទៅកាន់គោលដៅ តែភាគច្រើនមនុស្សយើងចូលចិត្តកាត់បន្ថយក្តីស្រមៃលុបគោលដៅខ្លួនឯងចោល
ដើម្បីនៅបន្តក្នុងដែនសុវត្ថិភាពនោះច្រើនជាង ។
ក្នុងន័យថាមិនហ៊ានប្រថុយប្រថាន់ធ្វើរឿងដែលខ្លួនបានកំណត់ទុក ឬក្ដីសុបិន ៕
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក
No comments:
Post a Comment