ពាក្យថាសេចក្ដីសុខ មិនថាក្មេង ចាស់ទេ
គឺស្គាល់ដឹងឮទាំងអស់ ហើយម្នាក់ៗប្រឹងប្រែងស្វែងរកវត្ថុល្អ
រឿងល្អគ្រប់យ៉ាងដើម្បីធ្វើខ្លួនឲ្យមានសេចក្ដីសុខ ។
ដើម្បីតែសេចក្ដីសុខតែម្យ៉ាងមនុស្សគ្រប់រូបខំរកគ្រប់វិធី មធ្យោបាយទាំងអស់
ដែលខ្លួនមាន ចំណាយទាំងពេលវេលា ធន់ធាន កម្លាំងកាយចិត្ត ។ អ្នកខ្លះ ស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់
អាចមើលឃើញពីរឿងល្អៗបាន អាចរកសេចក្ដីសុខឲ្យខ្លួនបានជានិច្ច ។ តាមពិតទៅ សេចក្ដីសុខ នៅជិតខ្លួនយើងបង្កើយ
គឺវាកើតឡើងជាមួយទង្វើ និងគំនិតរបស់យើងទាំងអស់ ។
កុំឲ្យអូសក្រឡាវែងឆ្ងាយពីប្រធានបទនុ៎ះ តោះ
! ចូលអាន ហើយគិតពិចារណាអំពីសេចក្ដីសុខរបស់មនុស្សមួយចំនួនដែលគេមាន
រហូតដល់យើងលួចច្រណែនជាមួយ ថាតើពួកគេមានទម្លាប់បែបណា ដើម្បីទទួលបានសេចក្ដីសុខមួយនេះ
?
១)
សម្លឹងមើលគ្រប់សកម្មភាពឲ្យមានក្ដីសុខ ៖
លោកអ្នកសង្កេតមើលមនុស្សខ្លះ ពួកគេអាចមានសេចក្ដីសុខជាមួយផ្កាស្មៅតាមដងដើរ
ឬក្លិនដីក្រោយពេលដែលភ្លៀងបង្អុរចុះរួច ។ ពួកគេទាំងនេះ
ចេះរៀនក្នុងការប្រើជីវិតយ៉ាងសន្សឹមៗ អប់រំផ្លូវចិត្តឲ្យទទួលយករឿងដែលមានចំពោះមុខ
ក្នុងពេលដែលពួកគេមើលឃើញទិដ្ឋភាពដែលញ៉ាំងចិត្តកាយពួកគេឲ្យមានសេចក្ដីសុខ ។ ពេលនោះហើយ
ជាពេលវេលាដ៏អស្ចារ្យ ទោះជាខ្លួនស្ថិតនៅក្នុងសភាពស្មុគស្មាញដ៏លំបាកយ៉ាងណា
ក៏ខ្លួនមិនបានរត់គេច ឬដោះខ្លួនចេញ ទ្រាំប្រឈមមុខជាមួយបញ្ហាទាំងនោះ ដោយខ្លួនមានគំនិតវិជ្ជមាន
។
២)
មិនគិតតូចចិត្ត ៖ មនុស្សដែលមានសេចក្ដីសុខ គឺជាមនុស្សដែលមិចសូវចេះគិតតូចចិត្ត
ចំពោះអ្វីដែលបានកើតឡើងសមតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតាមពិត យើងដឹងច្បាស់ណាស់ថា
យើងមិនអាចគ្រប់គ្រងអ្វីដែលបានកើតឡើងគ្រប់ពេលវេលាទេ បើរឿងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង
ការតបស្នងរបស់អ្នកដទៃ វាកើតឡើងទៅតាមអ្វីដែលខ្លួនគិត ហើយក៏ខ្លួនមិនចាំបាច់ចំណាយពេលយូរក្នុងការសម្រេចធ្វើអ្វីមួយ
ដែលអាចផ្ដល់សេចក្ដីសុខដល់យើងច្រើនឡើងដែរ ។
៣)
ចូលចិត្តទប់ទល់ ៖ ការទប់ទល់ក្នុងទីនេះ
មិនមែនសំដៅការលេងកីឡាឯកស្ទ្រីម ឬក៏លោតកម្ពស់ ប្រណាំងសេះ លោតស្គី ហែលទឹក
រត់ប្រណាំងនោះទេ តែក្នុងន័យថា ខ្លួនត្រូវការក្រោកឡើងស៊ូ
និងត្រូវព្យាយាមធ្វើឲ្យល្អប្រសើរជាង ក្នុងពេលដែលខ្លួនជួបភាពបរាជ័យ
ទោះបីក្នុងស្ថានភាពដ៏លំបាកប៉ុនណាឬចំណាយពេលយូរប៉ុនណាក្នុងការសម្រេចក៏ដោយ
ខ្លួននៅតែមើលឃើញថា ឧបសគ្គទាំងនេះគឺជាពេលដែលត្រូវទប់ទល់ជាមួយខ្លួនឯងប៉ុណ្ណោះ ។
៤)
ដឹងថាខ្លួនត្រូវការអ្វី ៖ ការធ្វើក្ដីសុបិនដ៏ធំរបស់ខ្លួនឲ្យក្លាយជាការពិត
ដែលជាគោលដៅ និងការអនុវត្តដើម្បីសម្រេចវាឲ្យបាន ជាដំបូងអ្នកត្រូវដឹងថា
ខ្លួនត្រូវការអ្វី ហើយនឹងមិនត្រូវការអ្វី ។ ពេលអ្នករកចម្លើយជួបហើយ អ្នកត្រូវចាប់ផ្ដើមធ្វើវាយ៉ាងសន្សឹមៗ
។ ការធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ឬត្រូវការ តែងតែធ្វើឲ្យខ្លួនមានសេចក្ដីសុខជានិច្ច
។
៥)
នៅជុំវិញខ្លួនមានសុទ្ធតែមនុស្សមានសេចក្ដីសុខ ៖ តើអ្នកធ្លាប់បានតាមដានសង្កេតមើលទេថា
ហេតុអ្វីមនុស្សដែលនៅជិតខ្លួនមានសេចក្ដីសុខបានគ្រប់ពេល ? មួយផ្នែកកើតឡើងពីមនុស្សដែលជុំវិញខ្លួនរបស់ពួកគេ
ព្រោះនៅជុំវិញខ្លួនរបស់ពួកគេមានមនុស្សដែលមានសេចក្ដីសុខនោះឯង ។ ខ្លួនយើងក៏ដូចនោះដែរ
ប្រសិនបើមានមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខ វាមានផលល្អចំពោះខ្លួនយើងផងដែរ ។
អ្នកអាចចេះរៀនវិធីគិត និងការធ្វើរបស់មនុស្សដែលមានសេចក្ដីសុខនោះបាន តាមពិតទោះជាអ្នកមិនអាចរើសមនុស្សមានសេចក្ដីសុខបាន
តែអ្នកអាចផ្លាស់ប្ដូរផ្នត់គំនិត ឬបង្កើតបរិយាកាសឲ្យមានសេចក្ដីសុខឲ្យដល់ខ្លួនឯងបាន
។
៦) ថែរក្សាខ្លួន
៖ ព្រោះថា សភាពរាងកាយ
និងចិត្តគំនិតមានការប្រាស្រ័យគ្នានឹងគ្នា ។
ប្រសិនបើអ្នកមិនយកចិត្តទុកដាក់មើលថែសុខភាពរាងកាយរបស់ខ្លួនឲ្យបានល្អ
ចុះអ្នកនឹងបានថាមពលមកពីណាដើម្បីឲ្យខ្លួនមានសេចក្ដីសុខ ? ពេលអ្នកបានចូលគេងលង់លក់ស្កប់ស្កល់
ទទួលទានអាហារឆ្ងាញ់ៗ ហើយហាត់ប្រាណបានទៀងទាត់ វានឹងមានផលល្អដល់សភាពផ្លូវចិត្ត
និងធ្វើឲ្យខ្លួនមានសេចក្ដីសុខបាន ។
៧)
ទប់ទល់ជាមួយបញ្ហាក្នុងផ្លូវវិជ្ជមាន ៖ ផ្នែកមួយដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះគឺការប្រឈមមុខជាមួយបញ្ហា
។ មនុស្សដែលមានសេចក្ដីសុខ
តែងតបស្នងចំពោះស្ថានការណ៍លំបាកៗក្នុងផ្លូវវិជ្ជមានជានិច្ច ហើយមានអ្នកខ្លះ ចេះរៀនដាស់តឿនចិត្តខ្លួនឯងថា
“ខ្ញុំអាចធ្វើបាន” “ខ្ញុំអាចទៅរួច” “ខ្ញុំនៅតែស៊ូ” ។ល។
ពួកគេមិនបានមើលបញ្ហាធំដូចជាភ្នំ ដែលមិនអាចឡើងដល់ទេ
តែពួកគេរកមើលវិធីឡើងឲ្យដល់កំពូលភ្នំនោះឲ្យទាល់តែបាន ។
៨)
ឲ្យច្រើនជាងប្រើ ៖ មនុស្សដែលមានសេចក្ដីសុខ ច្រើនមានសេចក្ដីសុខពេលដែលខ្លួនធ្វើជាអ្នកបម្រើ
ព្រោះពួកគេដឹងថា ការឲ្យយ៉ាងក្រៃលែងគឺការឲ្យមានសេចក្ដីសុខ ។ ការឲ្យ
ឬការជួយសង្គ្រោះអ្នកដទៃ គឺជាចលករមួយបង្កើនសេចក្ដីខុសឲ្យកើតឡើងពិតប្រាកដបាន ។
៩)
ហ៊ានប្រថុយប្រថាន ៖ ព្រោះថា
ភាពជោគជ័យកើតឡើងបានមិនមែនប្រាសចាកការផ្សងព្រេងទេ
ប្រសិនបើមិនហ៊ានប្រថុយប្រថានតាំងពីគ្រាដំបូង ភាពជោគជ័យក៏គ្មានថ្ងៃកើតឡើងបានដែរ ។ មនុស្សដែលមានសេចក្ដីសុខ
ពួកគេមិនខ្វល់អំពីបញ្ហាទាំងនេះទេ តែពួកគេស៊ាំជាមួយបញ្ហាហ្នឹងច្រើនជាង
ទោះបីពួកគេដឹងថា ខ្លួននឹងត្រូវជួបការប្រថុយប្រថានក៏ដោយ ។
ដូចអ្វីដែលបានពោលខាងដើមហើយថា ពួកគេព្រមនឹងទប់ទល់ជាមួយបញ្ហា មិនថាស្ថានភាពនោះល្អ
ឬអាក្រក់កម្រិតណាទេ មិនថា ពួកគេចាប់ផ្ដើមធ្វើអ្វីទេ ពួកគេនឹងមិនរង់ចាំឲ្យមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងហ្នឹងឡើយ
ពួកគេយកពេលវេលាហ្នឹងធ្វើឲ្យអស់ពីលទ្ធភាព និងធ្វើដោយការតាំងចិត្តខ្ពស់បំផុត ។
១០) បង្កើតមិត្តភាព
៖
ក្រៅពីមានមនុស្សដែលនៅជុំវិញខ្លួនប្រកបដោយសេចក្ដីសុខដូចៗគ្នាហើយ
ខ្លួនត្រូវសាងមិត្តភាពឲ្យបានច្រើនថែមទៀត ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខនោះដែរ ។
បើរកមិនបានតាមការជួបប្រាស្រ័យទេ អាចសាកល្បងរកឱកាសស្គាល់ពួកគេតាមវិស័យការងាររបស់ខ្លួនខ្លះៗក៏បាន
។
ប្រសិនបើប្រិយមិត្តអ្នកអានគេហទំព័រនេះ
ចង់មានសេចក្ដីសុខបន្ថែមឡើងឲ្យដល់ជីវិតរបស់ខ្លួននុ៎ះ អាចសាកល្បងវិធីទាំង ១០
ប្រការនេះ យកទៅអនុវត្តជាមួយខ្លួន ហើយអ្នកនឹងដឹងថា វានឹងមានផលល្អចំពោះសេចក្ដីសុខរបស់ខ្លួនហួសពីការស្មាន
៕
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក
No comments:
Post a Comment