“មនុស្សយើងច្រើនណាស់
តែមិនសូវគិតរឿងដែលខ្លួនឯងមាន
ច្រើនតែគិតរឿងដែលខ្លួនឯងមិនមានទៅវិញ”
មនុស្សយើងគ្រប់គ្នា
ស្ទើរតែមិនបានគិតសោះថាតើខ្លួនឯងមានអ្វីខ្លះ? …
ហើយយើងគិតត្រឹមតែថា
ខ្លួនហាក់ដូចជាខ្វះអ្វីម្យ៉ាងប៉ុណ្ណោះ…
ចូររីករាយសប្បាយចិត្តចំពោះអ្វីដែលខ្លួនឯងមាន…
ក្នុងខណៈពេលដែលមនុស្សល្ងង់ប្រឹងប្រាថ្នាចង់បានមិនចេះគ្រប់…
ការបណ្ដុះទម្លាប់ឲ្យកើតគំនិត មើលឃើញរឿងពិតគ្រប់សកម្មភាព…
គឺជារឿងមានតម្លៃថ្លៃជាងមានលុយកាក់
ពេញមួយឆ្នាំទៅទៀត…។
“មនុស្សយើងមិនអាចប្ដូរទិសខ្យល់បាន
តែយើងអាចសម្រួលក្ដោងទូករបស់យើងបាន
”…
មនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន…
គឺជាមនុស្សដែលឃើញភ្លើងខៀវគ្រប់ផ្លូវ
…
ចំណែកមនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន
…
ពួកគេមើលឃើញតែភ្លើងក្រហមគ្រប់ផ្លូវ…
តែមនុស្សវៃឆ្លាតពិតប្រាកដ
កែវភ្នែកគេនឹងខ្វាក់ពណ៌…
ការធ្វើបុណ្យកុសលដ៏ប្រសើរថ្លៃថ្លាដល់មនុស្សណាម្នាក់…
ពុំមែនអាស្រ័យលើភាពមានបានទៅជួយសង្រ្គោះគេ
ឬមិននោះទេ…
ប៉ុន្តែវាអាស្រ័យលើការធ្វើឲ្យគេភ្លឺភ្នែក…
មើលឃើញច្បាស់ពីកំណប់ទ្រព្យដែលខ្លួនគេមាន…
នៅក្នុងខ្លួនរបស់គេនោះទៅវិញទេតើ…
គ្មានកិច្ចការណាដែលថាថយថោកទេ…
សូមឲ្យកិច្ចការងារនោះសមស្រមទៅតាមទិសដៅ…
ក្នុងខ្សែជីវិតខ្លួនឯងទៅគឺបានហើយ
។
“រឿងដែលមានតម្លៃបំផុតរបស់មនុស្សយើងគឺ
ជីវិត
ហើយយើងនឹងធ្វើជាម្ចាស់ជីវិតនេះបានត្រឹមតែម្ដងប៉ុណ្ណោះ
”
មនុស្សយើងមិនមានថ្ងៃដែលបានរបស់ដែលខ្លួនឯងពេញចិត្តនោះទេ…
រហូតដល់មនុស្សយើងចេះរៀនពេញចិត្តចំពោះអ្វីដែលខ្លួនឯងមាន…
ចូរកុំបណ្ដែតបណ្ដោយឲ្យជីវិតប្រព្រឹត្តទៅដោយគ្មានខ្លឹមសារ
…
បុគ្គលដែលមានជីវិតរស់
តែមានជីវិតមិនព្រមតស៊ូ…
គឺសាកសពអាចដើរបាន…
ឧបសគ្គធំបំផុតរបស់ភាពជោគជ័យរបស់មនុស្សយើងគឺ…
ការលះបង់ចោលកណ្ដាលទី
។
“បើប្រាសចាកពីភាពក្រាញននៀលស្វិតស្វាញហើយ
តែងមិនអាចសម្រេចអ្វីបានឡើយ
”
មោកនភាពដ៏ជ្រាលជ្រៅរបស់យើង …
មិនមែនថាមិនធ្លាប់បរាជ័យទេ
តែបរាជ័យហើយ…
តែអាចក្រោកឡើងស៊ូមកវិញបាន
គ្រប់ពេលដែលខ្លួនបរាជ័យនោះ…
មុននឹងទេវតាចុះមកជួយយើង…
មនុស្សយើងគ្រប់គ្នា
ត្រូវធ្វើតិស្តនូវសេចក្ដីព្យាយាមដំណាក់កាលដំបូងសិន …
ពេលខ្លះ
ខ្លួនត្រូវអត់ទ្រាំនឹងការស្រេកឃ្លាន…
រាងកាយត្រូវទ្រុឌទ្រោមល្ហិតល្ហៃ…
ចិត្តគំនិតត្រូវច្របូកច្របល់ខ្វាយខ្វល់…
រឿងទាំងអស់នេះ
សុទ្ធតែត្រូវមកលុតដំយើងរហូតដល់យើងរឹងមាំ…
ការព្រមប្រឈមមុខជាមួយឧបសគ្គ…
គឺដើម្បីបំពេញនូវរឿងដែលខ្លួនយើងខ្វះខាតក្នុងជីវិត…
ចូរធ្វើដំណើរលើវិថីដែលត្រឹមត្រូវមួយ…
មិនថាមាគ៌ានោះ
មានភាពលំបាកយ៉ាប់យឺនប៉ុនណាទេ…
ពេលយើងស៊ាំនឹងវាហើយ…
យើងនឹងមានអារម្មណ៍ថា
ផ្លូវនោះរាបស្មើស្រួលល្អណាស់ ។
“ខ្លឹមសារនៃជីវិត
អាស្រ័យលើការព្យាយាម បើមិនស្ទុះស្ទារ
តើខ្លួននឹងបានជួបភាពជោគជ័យនោះមកពីណា
”
ដំណើររៀនក្នុងជីវិតនេះមិនចេះចប់ទេ…
គឺរៀនពេញមួយជីវិត…
ជីវិតគឺ
ការរៀនដែលមានមេរៀនឲ្យរៀនបានជានិច្ច…
សិស្សក្នុងសម័យមុនសិក្សាដើម្បីឲ្យខ្លួនឯងសម្រេចបានការសិក្សា…
តែសម្រាប់សិស្សបច្ចុប្បន្នសិក្សាដើម្បីឲ្យខ្លួនឯងទទួលបានការសិក្សា…
ការរៀនហ្វឹកហាត់សមត្ថភាពមិនមែនជារឿងលំបាកខ្លាំងទេ…
សំខាន់គឺការចេះយកសមត្ថភាពនោះទៅប្រើឲ្យបានសមរម្យ…
ទើបជារឿងពីបាកបំផុត
។
“ធ្វើការឲ្យគេ
មិនអស់ពីកម្លាំងកាយចិត្ត ស្មើនឹងបោកប្រាស់គេ
រាប់អានមិត្តភក្តិមិនស្មោះត្រង់
ស្មើនឹងបោកប្រាស់មិត្តភាព
សិក្សារៀនសូធ្យតែមិនបានរំលឹក
ស្មើនឹងបោកប្រាស់ខ្លួនឯង និងគ្រូ ”
មនុស្សដែលមានចំណេះដឹងស្ទាត់ជំនាញពិសេស…
ប្រៀបដូចសត្វសុនខដែលគេបង្វឹកបានជំនាញហើយ…
ប្រសើរជាងមនុស្សដែលមានក្បាល
ទុកគ្រាន់តែដុះសក់…
បើអ្នកឲ្យត្រីមួយក្បាលដល់អ្នណាម្នាក់…
គេនឹងយកធ្វើម្ហូបហូបរស់បានមួយថ្ងៃ…
តែបើអ្នកបង្រៀនវិធីចាប់ត្រីឲ្យដល់គេ…
គេអាចរស់បានមួយជីវិត…
បើដើរទៅមានគ្នាបីនាក់
តែងតែមានគ្រូរបស់យើងទៅជាមួយ…
ការជ្រើសរើសយកចំណុចល្អៗរបស់គេ
ទុកធ្វើជាគំរូ…
រីឯចំណុចខ្វះខាតរបស់គេ…
ទុកប្រើជាកញ្ចក់ឆ្លុះកែលំអខ្លួនយើង
៕
--------------------------------------
ប្រ. ៩៦ ធម្មគឺកម្លាំងចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក និងគេហ.
No comments:
Post a Comment