បើលោកអ្នកចង់ប្រែក្លាយខ្លួនទៅជាមនុស្សគួរឱ្យកត់សម្គាល់ម្នាក់និងតែងតែទទួលបានអ្វីដែលខ្លួនឯងប្រាថ្នាចង់បានក្នុងជីវិត
សូមអនុវត្តតាមជំហានទាំងនេះ ៖
១)
ស្គាល់ចំណុចខ្សោយរបស់ខ្លួនឯង៖ លោកអ្នកមិនមែនជាមនុស្សល្អឥតខ្ចោះទេ ហើយក៏គ្មាននរណាម្នាក់ល្អឥតខ្ចោះដែរ។
ប្រហែលលោកអ្នកជាមនុស្សពិបាកគ្រប់គ្រងពេលវេលាខ្លួនឯង
ឬជាមនុស្សដែលខ្វះសណ្តាប់ធ្នាប់ ។ បើនិយាយមួយបែបទៀត
មនុស្សទាំងអស់សុទ្ធតែមានចំណុចខ្វះខាតខ្លះ
ពីព្រោះនេះជាធម្មជាតិរបស់មនុស្ស ។ អ្វីដែលមិនល្អគឺការមិនទទួលស្គាល់និងដឹងថាខ្លួនឯងខ្វះខាតឬអន់ខ្សោយចំណុចណាខ្លះ
។
មនុស្សវៃឆ្លាតស្គាល់ខ្លួនឯងដោយសារគេយល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង។
គេដឹងថាដើម្បីប្រែក្លាយខ្លួនឱ្យខ្លាំងពូកែ
គេត្រូវស្មោះត្រង់ចំពោះខ្លួនឯង និងហ៊ានធ្វើកិច្ចការដែលលំបាកដើម្បីអភិវឌ្ឍខ្លួន
។ ដូច្នេះគេប្រឹងប្រែជំនួសទម្លាប់អាក្រក់ដោយទម្លាប់ល្អ ។
២)
ធ្វើសង្រ្គាមលើខ្លួនឯង៖ នៅពេលលោកអ្នកកំណត់ដឹងចំណុចខ្សោយរបស់ខ្លួនឯងហើយ
លោកអ្នកប្រហែលអាចរកឃើញបញ្ហាមួយចំនួនក្នុងជីវិតរបស់ខ្លួនឯង ។
បញ្ហាទាំងនោះអាចជាអ្វីៗគ្រប់យ៉ាងតាំងពីការខ្ជិលច្រអូស
រហូតដល់ការក្រោកពីដំណេកយឺត និងការចាយវាយខ្ជះខ្ជាយ ឬការញៀនល្បែងជាដើម ។
ទោះជាយ៉ាងណាតើលោកអ្នកអាចប្រឈមនឹងបញ្ហាទាំងអស់នេះបានដោយរបៀបណា? បើលោកអ្នកចង់ប្រែក្លាយខ្លួនឱ្យកាន់តែប្រសើរ
លោកអ្នកត្រូវតែសុខចិត្តផ្លាស់ប្តូរជីវិត ។ ដើម្បីកែប្រែជីវិត
លោកអ្នកត្រូវតែប្រឆាំងនឹងទម្លាប់ចាស់ៗ គឺបំបាក់ទម្លាប់អាក្រក់
និងបង្កើតទម្លាប់ល្អ ដែលតម្រូវឱ្យមានការអនុវត្តវិន័យ
និងការប្តេជ្ញាចិត្តខ្ពស់ ។
៣) ឈរលើមូលដ្ឋានគ្រឹះនៃភាពស្មោះត្រង់
៖
មនុស្សទាំងអស់មិនចេះតែនឹកឃើញមកគោរពលោកអ្នក
ហើយឃើញលោកអ្នកជាមនុស្សអស្ចារ្យភ្លាមៗបានទេ ។
លោកអ្នកត្រូវតែប្រឹងប្រែងដើម្បីទទួលបានការទុកចិត្តពីគេជាមុន ។
លោកអ្នកត្រូវបង្ហាញខ្លួនឯងឱ្យឃើញថាជាមនុស្សប្រកាន់សុចរិត ។
លោកអ្នកត្រូវតែចេះគោរពអ្នកដទៃ ធ្វើល្អចំពោះអ្នកដទៃ
និងជួយអ្នកដទៃឱ្យទទួលបានជោគជ័យ ។ ដើម្បីសម្រេចបានអ្វីៗទាំងអស់នេះ
លោកអ្នកត្រូវតែសុខចិត្តលះបង់ ។
៤)
ធ្វើកិច្ចការណាដែលលោកអ្នកខ្លាច ៖ លោកអ្នកចង់បង្កើតពាណិជ្ជកម្ម
ចង់ទទួលបានការងារល្អ ឬចង់សម្រកទម្ងន់និងទទួលបានរាងកាយមាំមួន
ប៉ុន្តែលោកអ្នកមិនចង់ប្រឹងប្រែងនិងចាប់ផ្តើម ។
ប្រហែលលោកអ្នកចាប់ផ្តើមបានពីរបីថ្ងៃ ឬពីរបីសប្តាហ៍
រួចក៏ឈប់ទៅវិញក្រោយពេលអស់កម្លាំងចិត្ត ។ លោកអ្នកខ្វះខាតភាពក្លាហាន និងជំនឿចិត្តដើម្បីសម្រេចគោលដៅ
ដោយសារលោកអ្នកខ្លាច ។ សំឡេងក្នុងចិត្តរបស់លោកអ្នកប្រហែលស្រែកប្រាប់ថា ការចាប់ផ្តើមធ្វើពាណិជ្ជកម្មជារឿងប្រថុយណាស់
។ តើនឹងមានរឿងអ្វីកើតឡើងបើបរាជ័យ? ទីបំផុតលោកអ្នកនឹងសម្រេចចិត្តថាមិនចង់ខាតបង់ពេលវេលា
។ មើលពីសម្បកក្រៅលេសទាំងអស់នេះហាក់ដូចជាមានហេតុផលណាស់ ប៉ុន្តែការពិត
វាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ។
៥)
ទទួលយកសិល្បៈនៃការឱ្យ ៖ អាថ៌កំបាំងមួយក្នុងការប្រែក្លាយទៅជាមនុស្សគួរឱ្យកត់សម្គាល់សិល្បៈនៃការឱ្យ
។ ការឱ្យអ្វីម្យ៉ាង ទោះជាវត្ថុ ឬពេលវេលាក៏ដោយ ក៏មានន័យរបស់វាដែរ ។
ការឱ្យបង្ហាញអំពីការស្រឡាញ់ ការយកចិត្តទុកដាក់ និងមិត្តភាព ។
ដំណឹងល្អគឺថានរណាក៏អាចរៀនសិល្បៈនៃការឱ្យនេះដែរ ។
លោកអ្នកអាចជាកូនសិស្សនិងផ្តល់ឱ្យអ្វីៗគ្រប់យ៉ាងដល់គ្រូបង្រៀន ។
លោកអ្នកអាចជាស្ថាបនិកពាណិជ្ជកម្ម និងផ្តល់គុណតម្លៃគ្រប់យ៉ាងជូនអតិថិជន
។ លោកអ្នកអាចជាបុគ្គលិកក្រុមហ៊ុនតូចមួយ
និងផ្តល់ការប្រឹងប្រែងអស់ពីសមត្ថភាពជូននិយោជក ។
នៅពេលលោកអ្នកផ្តល់ឱ្យអ្វីៗគ្រប់យ៉ាងដល់មនុស្សបែបនេះ គេនឹងទទួលលោកអ្នក
ហើយចង់ឆ្លើយតបកាយវិការល្អ
និងផ្តល់ការយកចិត្តទុកដាក់សក្តិសមនឹងការទទួលបានមកវិញ ៕
---------------------------------------------------
No comments:
Post a Comment